កំពង់ចាម: អាជ្ញាធរឃុំព្រែកក្របៅ ស្រុកកងមាស បានអំពាវនាវសូមឲ្យសប្បុរសជនចូលរួមបរិច្ចាគ ជាថវិកា សម្រាប់ចាក់ដីត្រៀមសាងសង់អគារមណ្ឌលសុខភាពថ្មី ជាប្រយោជន៍បម្រើដល់វិស័យ សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានឲ្យដឹងថា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព សុខាភិបាលឲ្យប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពសេវាសុខភាព ជូនប្រជាពលរដ្ឋផ ងនោះ អាជ្ញាធរឃុំបានស្នើសុំគម្រោងសាងសង់អគារមណ្ឌលសុខភាពថ្មី ពីក្រសួងសុខាភិបាល ជំនួសឲ្យទីតាំងប៉ុស្តិ៍សុខភាពចាស់នៅទល់មុខវត្តពោធិសាលា ដែលមានសភាពតូចចង្អៀត និងមិន គ្រប់ស្ដង់ដារ ។
លោកមេឃុំ បានបន្តថា ទីតាំងដែលបានចាក់ដីត្រៀមសាងសង់មណ្ឌលសុខភាពថ្មីនេះ គឺជាការ គ្រោងទុកតាំងពីឆ្នាំ២០១៦ មកម្ល៉េះ នៅចំណុចខាងត្បូងស្ពានអូរកណ្ដោល ស្ថិតក្នុងភូមិពាមក្នុង ឃុំ ព្រែកក្របៅ ស្រុកកងមាស ដែលមានផ្ទៃដីទំហំ ៣០ម៉ែត្រ គុណនឹង ៧០ម៉ែត្រ ដោយទីតាំងដីនេះ មានជម្រៅ ៥ម៉ែត្រ ដែលត្រូវការអាចម៍ដីប្រមាណជា ១ម៉ឺនម៉ែត្រគូប គិតជាថវិកាស្មើនឹង ៥០លានរៀលឯណោះ ទើបមានកម្ពស់ស្មើថ្នល់ ។
លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានបញ្ជាក់ថា ដោយកន្លងមកមានការចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន ១៦លានរៀល និង៨៥០ដុល្លារ ពោល់គឺនៅខ្វះប្រហែលជា ៣០លានរៀលទៀត ដូច្នេះហើយសូមឲ្យបងប្អូនសប្បុរសជនមេត្ត ជួយចូលរួមផងទោះតិច ឬច្រើនក្តី ព្រោះគម្រោងចាក់ដីសម្រាប់ត្រៀមសាងសង់មណ្ឌលសុខភាពនេះ ត្រូវឲ្យរួច រាល់នាចុងខែមករា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្ននេះអនុវត្តត្រឹមរយៈពេលថ្ងៃ គឺចាក់ដីបានជាង២០០ឡានហេីយ ៕





































