​នគរបាល​ចរាច​ណ៍​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ​និង​យុវជន​សាខា​កា​កា​បាទ​ក្រហម​ចុះ​ត្រួត ពិនិត្យ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការមិន​ពាក់មួក​សុវត្ថិភាព​នៅពេល​យប់​

0

​កំពង់ឆ្នាំង​៖​ ​ដោយសារ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ​ឆ្នាំ​២០១៤​នេះ អត្រា​នៃ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ ដែល​កំណើន​នៃ​ការស្លាប់​នេះ បានធ្វើអោយ​ប្រមុខ​
​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​នៅ​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ចាប់ពី​ម៉ោង ៧​យប់​ទៅ​ម៉ោង​៨​យប់​នគរបាល​នាយកដ្ឋាន​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួងមហាផ្ទៃ រួម​នឹង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​អប់រំ​ផ្ស ព្វ​ផ្សាយ​ក្រោម​ប្រធានបទ​«​ការបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង និង​ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​»​នៅ​ចំណុច
​ឆ្នាំង​មាស​ដំរី​ស ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​22
​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅ យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤​នេះ​យុវជន​សាខា​កាកបាទក្រហម​មួយក្រុម បាន​សហការ​ជាមួយ​សម ត្ថ​កិច្ច​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ខេត្ត និង​មន្ត្រីនគរបាល​មកពីនា​យក​ដ្ឋា​ន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ ដើម្បី ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ អោយ​គាត់​យល់​ពី​ប្រធានបទ​នៃ​ការបើកបរ​ក្រោម ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការមិន​ពាក់មួក​សុ​វត្តិភាព​។​ក្នុង​នោះបាន​ចែកចាយ​នូវ​ខិត​ប​ណ្ណ័​អប់រំ​ការ រឹត បន្តឹង និង​ការគោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន ព្រោះ​ជា​រៀងរាល់ថ្ងៃ​នៅតែមាន​មនុស្ស​ស្លាប់ និង របួស​ដោយសារតែ​អ្នក​ទាំងនោះ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​។​កន្លងមក​សាខា​ក៍​ធ្លាប់បាន​ធ្វើការ​ចែកចាយ​ខិត​ប​ណ្ណ័​អប់រំ​ច្បាប់​ចរាចរណ៍​អស់​រាប់រយ​សន្លឹក ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ​រាប់រយ​នាក់ នៅ​វិមានឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង​រួច​២​ដង​មកហើយ​ដែរ​នាពេល​ថ្មី​នេះ​។​5
​ដោយឡែក​លោក ឈឹម សារុន នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​ការចុះ​ប្រតិបត្តិការ​យប់​នេះ គឺ​ក្នុង​គោលបំណង​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​និង ម៉ូតូ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ព្រមទាំង​អ្នកបើក​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​យប់​។​ជាល​ទ្ធ ផល​ក្នុងការ​ត្រួតពិនិត្យ​រយៈ​ពេល​១​ម៉ោង​ចាប់ពី​ម៉ោង​៧​ទៅ​ម៉ោង​៨​យប់ ឃើញថា​អ្នកបើកបរ​រថយន្ត និង​ម៉ូ តូ​ទាំងអស់​គឺ​សមត្ថកិច្ច​រក​មិនឃើញ​នូវ​សារជាតិ​ស្រវឹង​នៅលើ​ពួកគេ​នោះទេ ប៉ុន្តែ​ចំពោះ​អ្នកបើកបរ​ម៉ូតូ បាន​ពាក់មួក​សុវត្ថិភាព​មាន​៣២% រីឯ​អ្នក​មិន​ព្រម​ពាក់មួក​សុវត្ថិភាព​វិញ​មាន​រហូតដល់​៦៨%​ឯណោះ​។​4
​មតិ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖​បច្ចុប្បន្ន​ការផាកពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​នៅមានកំរិត​ទាប​នៅឡើយ ដូច្នេះ​បានធ្វើអោយ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​មិន​រៀងចាល គួបផ្សំ​នឹង​ការផ្សព្វផ្សាយ​នៅមាន​កំ រិត​នៅឡើយ​។ ជាហេតុ​បណ្តាលអោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​គួរ អោយ​ព្រួយបារម្ភ​។​3
​សាធារណៈជន​និយាយថា​៖​ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​អោយ​ចុះថយ​មក​កំរិត​ទាប​នោះ ច្បាប់​ចរាចរណ៍​ថ្មី​គួរ​ត្រូវអនុម័ត​អោយបាន​ឆាប់រហ័ស ដើម្បី​ផាកពិន័យ​អោយបាន​ធ្ងន់ធ្ងរ​ចំ ពោះ​អ្នក ល្មើសច្បាប់​ចរាចរណ៍​អោយ​មានការ​រៀងចាល ចំណែក​ការត្រួតពិនិត្យ​និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ គួរតែ ធ្វើអោយបាន​ជាប្រចាំ​ទើប​ជាការ​ល្អប្រសើរ ៕7