ខេត្តកែប;កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ លោក គិន សុភគ្រ័ អភិ បាលរង ក្រុងកែប បានដឹកនាំក្រុម ការងារ ចុះពិនិត្យ និងផ្អាកការដ្ឋានសំណង់២កន្លែង ដែលបានសាង សង់លើស គោលការណ៍ ដែលបានស្មើសុំ ហើយអាជ្ញាធរក្រុង បានចុះបិទការដ្ឋាន សំណង់ខាងលើនេះ ដោយមិនគោរព តាមច្បាប់អនុញ្ញា ត។
សូមបញ្ជាក់ផងដែរថា សំណង់ដែលផ្អាកសកម្មភាព សាងសង់នោះគឺនៅម្ដុំផ្សារកែប ចំណែកសំណង់មួយកន្លែងទៀត ដែលកំពុងធ្វើសកម្មភា ព នៅក្បែរវត្ត សមុទ្ររង្សី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
អភិបាលក្រុង លោក ខេង យ័ន្ត អភិបាលក្រុងកែប បានថ្លៃប្រាប់អ្នកយកព័ត៌មានថា លោកនឹងឲ្យក្រុមការងារចុះ ទៅពិនិត្យមើល។
ទោះបីជាអាជ្ញាធរក្រុង ខំបកស្រាយបំភ្លឺយ៉ាងណាក៏ដោយ ក៍ប្រជាពល រដ្ឋ និង មន្ត្រីរាជការ នៅខេត្តកែប មួយចំនួន បាននាំគ្នានិយាយ រិះគន់ទៅលើអាជ្ញាធរ ក្រុងកែប អសមត្ថ ភាព ក្នុងការចុះហាមឃាត់ សំណង់ មួយកន្លែង ដែលកំពង់សាងសង់ ខាងលើនេះ។
ពលរដ្ឋបានបន្តទៀតថា តើអំណាចម្ចាស់សំណង់ និងអាជ្ញាធរ មួយណាមានសិទ្ធិជាង ឬមួយក៏អាជ្ញាធរក្រុងពុំមានសិទ្ធិ ដូចម្ចាស់សំណង់នោះទេ បានជាទៅហាមឃាត់ហើយនៅតែធ្វើសកម្មភាពដដែល។