កំពង់ឆ្នាំង : លោកឧត្តមសេនីយ៍ត្រី
អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ខែ មករាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង
ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព បានសហការជាមួយអាជ្ញាធរក្រុង/ស្រុក កងកម្លាំងទាំង៣ប្រភេទ នាំយកអង្ករចំនួន ៧៥០គីឡូក្រាម ស័ង្កសី ៣០០
សន្លឹក.ស៊ីម៉ងត៍៣០ បេ.មី១៥កេះ ទឹកត្រី ១៥យួរ ទឹកស៊ីអ៉ីវ១៥យួរ ត្រីខ១៥យួរ មុង១៥ ជែល១៥ដបធំ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ
ភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានឧបត្ថម្ភដល់សមាជិក
សមាគមអតីតយុទ្ធជន ចំនួន ១៥គ្រួសារ នៅ ក្នុងស្រុកសាមគ្គីមានជ័យ ដែលរង
គ្រោះដោយជំនន់ទឹកភ្លៀង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ស្រុកផងដែរ ៕សុខ គឹមសៀន