ខេត្តបន្ទាយមានជ័យៈលោកគង់ ប៊ុនលឿត អនុប្រធានស្ដីទី មន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឪវ៉ាទ លោកវរសេនីយ៍ឯក គីមករា នាយការរិយ៉ាល័យ ចរាចរាណ៍ផ្លូវគោក លោកវរសេនីយ៍ ទោ សួន នីប៉ូនាយការរិយ៉ាល័យរង ចរាចរណ៍ផ្លូវគោក និងមន្ត្រីក្រោមឪវ៉ាទ ក្រុមការងារបាទក្រហម និងjicaបានសហការគ្នាចុះបើកយុទ្ធនាការស្ដីពីការលើក កម្ពស់ច្បាប់
សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃខេត្តបន្ទាយមានជ័យ ការគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិបានសេចក្តីសុខ។ពិធីនេះធ្វើនៅចំណុច កាច់ជ្រុងផ្លូវវាងក្រុង ពីស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅព្រឹក ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣។
លោកវរសេនីយ៍ឯក គីមករា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះ លោកនិងមន្ត្រី
ក្រោឪវ៉ាទ មន្ត្រីសាធារណៈការនិងដឹកជញ្ជូនខេត្ត ក្រុមកាងារបាទក្រហម និងjica បានចុះមកផ្សព្វផ្សាយអំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតីដល់អ្នកបើក ប តាមផ្លូវជាតិ។
លោកវរសេនីយ៍ឯក គីមករា បានប្រាប់ឲ្យដឹងបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនៅខេត្តបន្ទាយមានជ័យមានមនុស្សស្លាប់ និងរបួស បណ្តាលមកពីកក្កាជាច្រើនយ៉ាងគឺ ការបើកប ហួសល្បឿនកំណត់ ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបស័គ្គ ដោយចៃដន បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀននៅពេលអត់ងងុយ
ហេវហត់ខ្លាំង អ្នកជិះម៉ូតូពេលចេញដំណើរអត់ការពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែ មានប្រសិទ្ធភាព បើកជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម គ្រោះថ្នាក់ចរាចរណ៌នេះកំពុងក្លាយ ជាបញ្ហដ៏ធំដែលរដ្ឋាភិបាលកំពុងបារម្ភ។
លោកវរសេនីយ៍ឯក គីមករា បានប្រាប់ឲ្យដឹងបន្តទៀតថា
ក្រោយពីធ្វើការផ្សព្វផ្សាយអំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតីដល់អ្នកបើក ប តាមផ្លូវជាតិនោះ
១អ្នកជិះកង់ត្រូវជិះអែបកៀកខាងស្តាំដៃ ២អ្នកជិៈម៉ូតូត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង ពេលបើកបរត្រូវពាក់មួកសុវត្តិភាព អ្នកជិះនិងអ្នករួមដំណើរ ៣អ្នកបើករថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពប្រុងប្រយ័ត្ននិងប្រកាន់ស្ដាំជានិច្ច ៤រថយន្តត្រូវពាក្យស្លាកលេខឲ្យបានត្រឹមត្រូវ ពិនិត្យលក្ខណៈបច្ចេកទេស ក្នុងនោះមានកញ្ចក់មើលក្រោយ មានកង់ល្អ ប្រាំងស៊ី ចង្កូតផ្លិតទឹកជួតកញ្ចក់មុខក្រោយនឹងកញ្ចក់ចាំងពន្លឺត្រូវដំណើរការឲ្យបានច្បាស់ល្អ។
ក្នុងនោះហាមផ្ទុកមនុស្សឬទំនិញលើសចំណុះសំពីងសំពោងនិងហាមប្រើទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ត្រូវមានបំពង់ពន្លត់អគ្គីភ័យនិងសញ្ញាត្រីកោណ ផ្ដល់ដំណឹង ត្រូវមានស្មារតីប្រុងប្រយ័ត្នចេះយោគយល់អធ្យាស្រ័យគ្នានឹងគ្នាឲ្យបានល្អ។
ក្នុងនោះលោកគង់ ប៊ុនលឿត បានបញ្ជាក់បន្ថែមថាការធ្វើលិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ជូន ធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំណែកការប្រឡងបើកបរត្រូវប្រឡងនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ការធ្វើផ្លាកលេខម៉ូតូអាចទៅធ្វើនៅតាមច្រកចេញចូលតែមួយនៅតាមបណ្ដាក្រុង ស្រុក នៅមន្ទីរសាធារណការដឹកជញ្ជូនខេត្តជាដើម៕ ដោយ លោក គៀន ច័ន្ទហ៊ីន ៕