ខេត្តសៀមរាប៖ រថយន្តដឹកទឹកកកមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន
ជ្រុលទៅបុកម៉ូតូសង់សេរីចាស់ដែលកំពុងធ្វើដំណើរតាមផ្លូវ២នាក់ប្តីប្រពន្ធឆ្ពោះទៅចំការ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអណោចអធ័ម រីឯអ្នកបើករថយន្តបានបើករត់មកដល់ស្រុកស្វាយលើទើបគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការគ្រោះថ្នាក់ចរាចរគួរឲ្យ
រន្ធត់នេះកើតឡើងនៅវេលាម៉ោង៨ព្រឹកនៅថ្ងៃទី២៧ខែកញ្ញា នៅចំនុចតាមបណ្តោយផ្លូវ៦៥ក្នុងភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើករថយន្តទឹកកក បានបើកបោះពួយ
យ៉ាងលឿនជ្រុលទៅបុកពីក្រោយម៉ូតូសង់សេរីចាស់ពីរនាក់ប្តីប្រពន្ធក្នុងទិសដៅស្របទិសគ្នា
ពីលិចទៅកើត បណ្តាលឲ្យជនរងគ្រោះស្លាប់ទាំង២នាក់នៅនឹងកន្លែង បន្ទាប់ពីអ្នកបើករថយន្តដឹកទឹកកកនោះ បើករថយន្តថយក្រោយកិនបន្ថែមទៀត ។
លោកវរៈសេនីយ៍ត្រី សួង សារ៉ាំ អធិការរងទទួលបន្ទុកចរាចរនៃ ស្រុកសូទ្រនិគមបាន
មានប្រសាសន៍ថា ករណីគ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយរថយន្តដឹកទឹកកកបានបើកបុក
ម៉ូតូសង់សេរីចាស់ចំពីខាងក្រោយបណ្តាលឲ្យស្លាប់មនុស្ស២នាក់ក្នុងទិសដៅស្របគ្នា។លោកបន្តថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ រឿន ម៉ិ ជាប្តី អាយុ២៤ឆ្នាំ និងប្រពន្ធឈ្មោះ យួន
សឿន អាយុ២២ឆ្នាំ រស់នៅភូមិ ត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកបន្តថា អ្នកបើកបររថយន្តឈ្មោះ កែវ ណាល់ ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិគោក
មន ឃុំដំដែក ស្រុកសូទ្រនិគម បានរត់ទៅដល់ព្រៃមួយកន្លែងនៃស្រុកស្វាយលើរួចគេចខ្លួន
បាត់ រថយន្តបង្កម៉ាកអ៊ី ស៊ុយ ស៊ុយ ពណ៌សចំណុះមួយតោន ពាក់ស្លាកលេខប៉ៃលិន 3A0048
ជាកម្មសិទ្ធរបស់លោកគឹម អន ភេទប្រុសអាយុ៦០ឆ្នាំ រស់នៅភូមិគោកមន ឃុំដំដែក ស្រុក
សូទ្រនិគម ។លោកបន្តថា បច្ចុប្បន្នរថយន្តបង្កបានអូសយកមករក្សាទុកនៅអធិការស្រុកសូទ្រ
និគម ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសាកសពលោកបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ខ្មែរ៕