​ជលផល​គ្រប់​ជាន់ថ្នាក់​ត្រូវប៉ាន់ និង​បទល្មើស​ជលផល​ស្រុក​អង្គរបុរី​

0

តាកែវ ៖ បទល្មើស​ជលផល​កើតមាន​ពេញ​ផ្ទៃ​បឹង​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ប្រព្រឹត្តឡើង​ដោយ​ជនជាតិ​វៀតណាម​ឆ្លងដែន ។ ចំណែក​អស់លោក​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​ថ្នាក់​សង្កាត់​រហូតដល់​ថ្នាក់លើ​អត់​ខ្ចី​ចុះបង្ក្រាប​គឺ​បណ្តែតបណ្តោយ​ជនជាតិ​វៀតណាម​សំរុក​ឆ្លងដែន​ចូល​ប្រព្រឹត្ត​បទល្មើស​ជលផល​ពេញទំហឹង ។​
បទល្មើស​កំពុង​កើតមាន​ក្នុងស្រុក​អង្គរបុរី​រួមមាន សៃ​យឺន​យក្ស ឡុ​ក​ស្បៃ​មុង​ខៀវ កន្ទុយ​កណ្តុរ លប​ក្តាម លប​ត្រី​រ៉ស់ ។ ឧបករណ៍​ទាំងនេះ​ជនជាតិ​វៀតណាម​នាំចូល​ពី​ប្រទេស​វៀតណាម មក​បំផ្លាញ​មច្ឆា​ជាតិ​នៅ​ស្រុក​ខ្មែរ​ដោយ​សេរី ។ រីឯ​អស់លោក​មន្ត្រី​ជំនាញ​ជលផល​សម្ងំ​ទទួល​លុយ​ពីបទ​ល្មើស​យ៉ាង​ត្រជាក់​ល្ហឹម ដូច​គ្មាន​បទល្មើស​អ្វី​កើតឡើង​នៅក្នុង​ផ្ទៃ​បឹង​អញ្ចឹង ។​
ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ធ្លក ស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា​បទល្មើស​ជលផល​កើតមាន​ក្នុងភូមិ​សាស្ត្រ ស្រុក​មួយ​នេះ​កើតមាន​យូរ​ឆ្នាំ​មកហើយ តែ​អស់លោក​មន្ត្រី​ជំនាញ និង​អ្នកប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ហាក់ដូចជា​ស្គាល់​ចិត្តថ្លើម​គ្នា​សម្បើម​ណាស់ មិនដែល​ចេញ​ប្រតិបត្តិការ​ចុះបង្ក្រាប ឬ​រំខាន​ដល់​មុខរបរ​បទល្មើស​ច្បាប់រ​បស់​ទូក​នេសាទ​ជនជាតិ​វៀតណាម​ម្តងណា​ទេ ។​2
ប្រភពពី​ប្រជា​នេសាទ​ខ្មែរ​ក្នុង​លក្ខ​ណះ​គ្រួសារ​បានបញ្ជាក់​ឲ្យ​ដឹងថា មន្ត្រីជលផល​ចុះបង្ក្រាប​បទល្មើស​ជលផល​ផងដែរ តែ​ក្រុម​គេ​បង្ក្រាប​ទូក​នេសាទ​ខ្មែរ​ទ្រុងទ្រាយ​តូច​យក​ស្នាដៃ ។ រីឯ​បទល្មើស​ធំៗ​របស់​ទូក​នេសាទ​វៀត​ណា​ម​អត់​ខ្ចី​ទៅ​ក្បែរ​នោះទេ ។ នេះ​បង្ហាញ​ឲ្យ​ឃើញថា មន្ត្រី​ជំនាញ​ជលផល​ទាំងនោះ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​ទទួល​លុយ​សំណូក​ពីបទ​ល្មើស​ជលផល​ឆ្លងដែន ។​1
ទាក់ទិន​ព័ត៌មាន​នេះ កម្ពុ​ជាថ្មី មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ជំនាញ​ជលផល​ឈរជើង​នៅ​ទីនោះ​បានទេ ព្រោះ​ក្រុម​គេ ( មន្ត្រីជលផល ) ហាក់​ដឹងខ្លួន​មិន​មានបំណង​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ជលផល​កំពុង​កើតមាន​ក្នុង​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​ឡើយ ។​
ប្រភពពី​មន្ត្រីជលផល​តូចតាច​ម្នាក់​នៅ​ស្រុក​អង្គរបុរី​បាន​បង្ហើប​ថា ការដែល​មន្ត្រី​ជំនាញ​អត់​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​ជលផល​ព្រោះតែ​គ្មាន​ថវិកា​ចុះបង្ក្រាប ។ មានន័យថា​នាយកដ្ឋាន​ជលផល​អត់​ទំលាក់​លុយ​ឲ្យ​ចុះ​ធ្វើការ​បង្ក្រាប ៕3(1)