(ឧត្តរមានជ័យ)កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៤នៅចំណុចផ្លូវលេខ៦៧បេស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ. ប្រជាពលរដ្ធជាង១៥០នាក់បានមកតវ៉ាបិទផ្លូវជាតិមិនឲ្យប្រជាពលរដ្ថនិងអាជីវករមួយចំនួន ឡើងមកច្រកអន្តរជាតិជាំទិញអីវ៉ារបស់ថៃ មូលហេតុប្រជាពលរដ្ថថៃមិនដែលមកទិញអីវ៉ាន់កម្ពុជានោះទេ.ហើយមូលហេតុមួយទៀតពន្ធដាថៃបានយកលើសពីការកំណត់។ប្រជាពលរដ្ថខ្មែរជាអជីវករបានសូមសំណូមពរទៅដល់លោកវ៉ាតប៉ារ៉ានីនអភិបាលរងខេត្តចំនួន៥ចំណុច ទី១ចង់អោយប្រជាពលរដ្ថខ្មែរ និងថៃចេញចូលដោះដូរអីវ៉ាន់គ្នាជា ធម្មតា ថ្លៃសំបុត្រចំនួន១០បាតដូចពីមុន ទី២មិនឲ្យភាគីខាងថៃយកពន្ធដារអីវ៉ាន់លើប្រជាពលរដ្ថខ្មែរ ទី៣មយោបាយធ្វើដំណើរដូចជាឡាននិងម៉ូតូ មិនអោយយកលុយ ទី៤អ្នកជំងឺសង្គ្រោះបន្ទាន់ សុំអោយទាហានឈុតខ្មៅថៃ អនុញ្ញាតិឲ្យចូលទៅសិនមិនឲ្យមានភាពរាំងស្ទះនោះទេ.ទី៥សូមអោយប្រជាពលរដ្ថខ្មែរនិងថៃ ចេញចូលដោះដូរអីវ៉ាន់គ្នាទៅវិញទៅមក។
លោកវ៉ាតប៉ា រ៉ានីនអភិបាលរងខេត្ត ដំណាងដ៍ខ្ពង់ខ្ពស់លោកស ថា វី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ ក៏បានអញ្ចើញជួបប្រជុំជាមួយភាគីថៃ គឺលោកស័ុរិ យ៉ាក់អភិបាលរងខេត្តសុីសាកេត នៅនិងច្រកអន្តរជាតិជាំអស់រយះពេលជាច្រើនម៉ោងដើម្បីដោះស្រាយគ្នា ដែលប្រជាពលរដ្ថកម្ពុជាសូមសំណូមពរដល់ភាគីថៃ ចំនួន៥ចំណុចខាងលើ ហើយលោកស័ុរិយ៉ាក់ ក៍បានយល់ស្របតាមប្រជាពលរដ្ថខ្មែរផងដែរ។
ទី១ឲ្យប្រជាពលរដ្ថខ្មែរនិងថៃលក់ដូរអីវ៉ាន់ទៅវិញទៅមកធម្មតា ២មិនឲ្យភាគីថៃយកពន្ធដារចំពោះអីវ៉ាន់ណាដែលទិញយកមកប្រើប្រាស់ផ្ទាល់ខ្លួន ៣ឡាននិងម៉ូតូដែលធ្វើដំណើរទៅទិញអីវ៉ាន់មិនឲ្យយកលុយ ៤អ្នកជំងឺដែលត្រូវទៅមន្ទីរពេទ្យថៃនោះភាគីថៃទទួល២៤ម៉ោងលើស២៤ម៉ោង។នៅក្នុងពេលប្រជុំជាមួយភាគីថៃនោះ លោកវ៉ាតប៉ា រ៉ានីនអភិបាលរងខេត្តឧត្តរមានជ័យបានស្នើភាគីថៃឲ្យជួយសំរួលពីកន្លែងធ្វើការរបស់កម្ពុជានៅនិងមាត់ច្រកអន្តរជាតិជាំនោះឲ្យបានសមរម្យផង។
នៅក្នុងការផ្ទុះតវ៉ា បិទផ្លូវជាតិលេខ៦៧បេ របស់ប្រជាពលរដ្ថជាង១៥០នាក់ ហើយលោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ បានតេទូរស័ព្ទមកប្រាប់កម្ពុជាថ្មីឲ្យដឹងថាលោកកំពុងតែធ្វើការចរចាជាមួយលោកអភិបាលខេត្តសុីសាកេត ប្រទេសថៃផងដែរពីរឿងប្រជាពលរដ្ថធ្វើការតវ៉ាការពីព្រឹកនោះ។លោកស ថាវីអភិបាលខេត្តឧត្តរមានជ័យបានបន្តទៀតថា ភាគីថៃធ្វើយ៉ាងនេះដូចមិនសំប្រជាពលរដ្ថកម្ពុជាចូលទៅទិញអីវ៉ាន់ក្នុងផ្សារថៃបាន ហើយប្រពលរដ្ថថៃមិនឲ្យចូលមកទិញអីវ៉ាន់នៅផ្សារកម្ពុជាមិនបាននៅលើចំណុចទាំងអស់នេះហើយដែលប្រជាពលរដ្ថកម្ពុជាមិនសុខចិ