ចោរលួច​យ៉ាងសកម្ម​ប្រចាំ​មន្ទីរពេទ្យ​ខេត្ត​ត្រូវ​ចូល​អន្ទាក់​ប៉ូលីស​

0

​បាត់ដំបង​: មុខសញ្ញា​ចោរកម្ម​ម្នាក់​ដែល​លួច​យ៉ាងសកម្ម​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ត្រូវបាន​សមត្ថកិច្ច​ក្របួច​
​បាន​កាលពី​ព្រលប់​ថ្ងៃទី 28-9-14 នៅ​នឹង​ផ្ទះ​មិត្តភក្តិ​ស្ថិតក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​
​បាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ដិ​ការបស់​តុលា​ការដែល​បង្គាប់​អោយ​ចាប់ខ្លួន​
​លេខ​568 ចុះ​ថ្ងៃទី​12-11-13 ដោយ​ចៅក្រម ទ្រី សុ​ភ័ត រួចមក​. ។​
បើតាម​ការអះអាង​ពី​សមត្ថកិច្ច​បានអោយដឹង​ថា មុខសញ្ញា​នេះ​មានឈ្មោះ សាយ សុ​វ​ឌ្ឍ​នា​
​ហៅ OK ភេទ​ប្រុស​អាយុ 25 ឆ្នាំ រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង image

ខេត្តបាត់ដំបង​
​ដែល​កន្លងមក​ជននេះ​គឺជា​មុខសញ្ញា​លួច​យ៉ាងសកម្ម​ទាំង​នៅតាម​ភូមិ​ក៏ដូចជា​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែរ​
​គឺ​លួច​សាហាវ​ជាទីបំផុត​ហើយ​លួចបាន​ដោយ​សុវត្ថិភាព​ថែម​ទៀតផង​. ។​
យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដែលជា​អ្នកជំងឺ​សំរាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត ក្នុង​បន្ទប់​
​នៃ​អាគារ​ប្រជាជន​បាន​និយាយថា នៅ​ថ្ងៃទី 27-9-13 ក្នុងពេល​រំលង​អ​ធ្រា​ត​គឺមាន​ចោរ​បានគាស់​ស្លាប​
​ព្រិល​បង្អួច​ចំនួន​ពីរ​សន្លឹក​ហើយ​បើក​គន្លឹះ​ចួ​ល​តាម​បង្អួច​ទៅ​លួច​ទ្រព្យសម្បត្តិ​មួយចំនួន​ដូចជា ខ្សែ​កមាស​
​ខ្សែដៃ​មាស និង​ប្រាក់​មួយចំនួន​ដែល​គេ​ទុក​នៅក្នុង​កាបូប​ព្រមទាំង​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​

នមួយគ្រឿង​
​ផង​ខណ​:​ដែល​ពយ​ក​គេ​កំពុង​ដេកលក់​. ។​
ដោយឡែក​ប្រភព​មួយចំនួន​ក៏បាន​អះអាង​ដែរ​ថា ជា​ញឹកញាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​
​បាត់ដំបង​នាពេល​កន្លងមក​គេ​តែងតែ​ឮ​បាត់​នេះ​បាត់​នោះ​ឥតឈប់ឈរ ទោះបី​ជាថ្មីៗ​នេះ​ក៏​នៅតែ​លេចឮ​
​ពាក្យ​នេះ​ដដែល វា​ហាក់បីដូច​សមត្ថកិច្ច​អន់​ពេក​បាន​ជាមាន​សកម្មភាព​ចោរកម្ម​កើតឡើង​បែបនេះ​. ។​
ក្រោយពី​ទទួលបាន​ដិ​ការបង្គាប់​អោយ​ចាប់ខ្លួន​ហើយ​សមត្ថកិច្ច​បាន​ព្យាយាម​ស្វះស្វែង​
​តាមរក​មុខសញ្ញា​នេះ​រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្តង​ដើម្បី​រៀបចំ​ឯកសារ​និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​
​ទៅកាន់​សាលាដំបូង​ខេត្ត​តាម​ដិ​កា​បង្គាប់​របស់​តុលាការ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​. ៕ប៊ុនរិទ្ធី