អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង និងផ្ទះដែលរងផលប៉ះពាល់មានចំនួន០៣ខ្នង ព្រមទាំងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន

0

(កំពង់ធំ)÷នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣វេលាម៉ោង៩:០០ព្រឹក នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់០៣ខ្នង និងផ្ទះរងផលប៉ះពាល់មាន០៣ខ្នង និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើនមូលហេតុដោយសារឆ្លងចរន្តអគ្គិសនីផ្ទុះសេខ្សែភ្លើង។

លោកស្រី ហាក់ ពុទ្ធិតុសីតា ឣភិបាលរងស្រុកបារាយណ៍ បានផ្ដល់ជារបាយការណ៍ពីការឆេះផ្ទះទាំងស្រុងមាន៣ខ្នងគឺ៖១.ផ្ទះរបស់លោកមួយ គឹម ផា អាយុ៦២ឆ្នាំធ្វើពីឈើប្រក់ក្បឿងទំហំ៧.៥ម៉ែត្រx១២ម៉ែត្រ ឆេះទាំងស្រុង និងសម្ភារៈមានហង់តេ០២គ្រឿងទូរ០៣គ្រឿង តុ០៤គ្រឿង និងគ្រែ០២គ្រឿង។ ២.ផ្ទះរបស់លោកយាយ យ៉េង អឿ អាយុ៧៥ឆ្នាំ ធ្វើពីឈើប្រក់ក្បឿងទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឆេះទាំងស្រុង និងសម្ភារៈឆេះទាំងអស់។ ៣.ផ្ទះរបស់លោក ណៃ សុខហេង អាយុ៥៣ឆ្នាំធ្វើពីបេតុងប្រក់ក្បឿងទំហំ៦ម៉ែត្រx៨ម៉ែត្រ ឆេះទាំងសង និងសម្ភារៈមួយចំនួន។ ផ្ទះដែលរងការប៉ះពាល់មាន៣ខ្នងគឺៈ១.ផ្ទះលោក ហាក់ ស៉ីផេង អាយុ២៩ឆ្នាំ។ ២.ផ្ទះលោក ប៉ិល សុខគង់ អាយុ៥៥ឆ្នាំ ឈើប្រក់ក្បឿង។ ៣.ផ្ទះលោក ណៃ សុខខឿន អាយុ៥៩ឆ្នាំ ឈើប្រក់ក្បឿង។

ជាមួយគ្នានេះផងដែរ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម ប្លង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ក៍បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនដល់គ្រួសារភ្លើងឆេះផ្ទះកាលពីព្រឹកមិញ ដើម្បីចូលរួមចំណែកលើកទឹកចិត្ត និងផ្ដល់សម្ភារៈមួយចំនួនផងដែរ។no

លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក៏បានអំពាវនាវបន្ថែម សឹងរង១យដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីការប្រើប្រាស់ភ្លើង សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ជៀសវាងកុំឱ្យមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្ទះ ពិសេសពេលចេញទៅណាមកណាត្រូវតែបិទកង់តាក់ភ្លើង និងពន្លត់ភ្លើងចង្រ្កាន ដើម្បីជៀសវាងកុំឱ្យមានបញ្ហា។កើតឡើងដោយយថាហេតុ។

គួរបញ្ជាក់ផងដែរថា សម្រាប់គ្រួសារដែលភ្លើងឆេះផ្ទះចំនួន០៣គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷អង្ករ០៦បេ មី០៦កេស ត្រីខ០៦យូរ ទឹកត្រី០៦យួរ ទឹកស៊ីអ៊ីវ០៦យួរឃីត០៦កញ្ចប់។ សម្រាប់គ្រួសារដែលឆេះផ្ទះទាំងស្រុងមាន÷ ឆ្នាំងបាយឆ្នាំងសម្ល ០៣គ្រឿង តង់០៤ផ្ទាំង កន្ទេល០៣ផ្ទាំង និងថវិការសរុបចំនួន៩០០.០០០រៀល។