បន្ទាយមានជ័យ៖ឯកឧត្តម គោ សុំសារឿត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អញ្ជើញសំណេះសំណាលនេះដែរ ក៍មានការចូលរួមពីលោក លី សារី សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ស្រុកមង្គលបូរី និងលោក លោកស្រីក្រុមការងារខេត្ត ប្រធាន.អនុប្រធានគណបក្សស្រុក និងសមាជិក សមាជិកា ប្រមាណជាង៣០០នាក់ ពិធីសំណេះសំណាលនេះធ្វើនៅបរិវេណផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) របស់លោកឧកញ៉ា អុឹង វណ្ណម៉ៅ ក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី នាថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។
លោក រ័ត្នដា ស៊ីណង់ ប្រធានគណះបក្សស្រុកមង្គលបុរីរាយការណ៍ពីស្ថានភាព ការធ្វើជីវភាពបក្សរបស់ក្រុមបក្សភូមិនិងយុវជនបក្ស គៀងគរសកម្មជនបក្សដើម្បីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែរីកចំរើន។
លោក រ័ត្នដា ស៊ីណង់ ប្រាប់ពីភាពអាក់អន់ចិត្តមួយចំនួនដែលប្រជាពលរដ្ឋនៅ អាក់អន់ចិត្តជាមន្ត្រីមូលដ្ឋាន លោកក៍បានខិតខំប្រឹងប្រែងពន្យល់ណែនាំអោយ ពលរដ្ឋចូលរួមដោយធ្វើយ៉ាងណាមិនអោយប៉ះពាល់ផលប្រយោជន៍ពួកគាត់នោះទេ។
ឯកឧត្តម គោ សុំសារឿត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យមានប្រសាសន៍ ជំរុញអោយមន្ត្រីមូលដ្ឋានពិសេសក្រុមការងារបក្សភូមិនិងយុវជនបក្ស ខិតខំយកចិត្តទុកដាក់ថែមទៀតចំពោះពលរដ្ឋ ដើម្បីអោយគាត់ជឿទុកចិត្តគោលនយោបាយបក្ស។
ឯកឧត្តម គោ សុំសារឿត បានណែនាំផងដែរចំពោះប្រធានក្រុមប្រឹក្សាឃុំ មេបុស្ដិ៍ យកចិត្តទុកដាក់រាស់សេវាសាធារណះ ដែលពលរដ្ឋមកស្នើសុំ សំរួលរាល់ភាពចំរូងចំរាល់របស់និងពលរដ្ឋ អោយមានភាសុខដម្យរម្យនាក្នុងៈីភាពរស់នៅប្តចាំថ្ងៃ៕ដោយ៖ឃិន គន្ធា