​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី​សំណុំ​ពរ​សុំ​ឲ្យ​អជ្ញាធរ​ខេត្ត​ជួយ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​ជូន​ពួក​កាត់​ផង

0


​រតនគិរីៈ​ ​ប្រជាពលរដ្ឋ​ ​ទ​ទួ​ច​ស្នើសុំ​ ​ឲ្យ​អជ្ញាធរ​ ​ក្រុង​/​ខេត្ត​ ​មេត្តា​ ​ចុះបញ្ជី​ដីធ្លី​ផ្តល់​កម្មសិទ្ធិ​ ​ជូន​ដល់​ពួកគាត់​ផង​ ​ខណៈ​លំនៅឋាន​ពួកគាត់​ ​ដែល​បានរស់នៅ អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកហើយ​អជ្ញាធរ​ ​មិនបាន​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​កម្ម​សិ​ទ្ទិ​ ​តាមផ្លូវ​ច្បាប់​ជូន​ដល់​ពួកគាត់​នោះ​ធ្វើ​ឲ្យ​ពួកគាត់​លើកគ្នា​ឡើងទៅ​ធ្វើ​ការតវ៉ា​នៅមុខ​សាលាខេត្ត​ ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែកញ្ញា​ ​ឆ្នាំ​២០១៤​ក្រោយពី​ដាក់​ញាតិ​ទៅ​សាលាខេត្ត​ ​ហើយ​តែ​ខេត្ត​មិនបាន​ឆ្លើយតប​។​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែ​ ​កញ្ញា​ ​ឆ្នាំ​២០១៤​នេះ​ ​មាន​ប្រជាពលរដ្ឋ​ប្រហែល​ជាង​៦០​នាក់​ ​មកពី​ភូមិ​ ​ថ្មី​ ​សង្កាត់​ឡា​បាន​សៀក​ ​ក្រុង​បាន​លុង​ ​ខេត្ត​រតន​កិ​រី​ ​បាន​លើកគ្នា​មក​ផ្តុំ​នៅមុខ​ ​សាលា​ខេ​ត្ត្ត​ ​ដើម្បី​ស្នើសុំ​ឲ្យ​ ​ឯក​ឩ​ត្ត​ម​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ​ជួយ​មាន​វិធានការ​ ​ទៅ​មន្ត្រី​ជំនាញ​ ​សូម​ឲ្យ​ជួយ​ចុះបញ្ជី​ដីធ្លី​ ​ផ្តល់​ ​ប​ណ្ឌ័​ ​កម្មសិទ្ធិ​ដល់​ពួកគាត់​ ​ដែល​គាត់​បាន​អះអាងថាៈ​ ​គាត់​បានរស់នៅ​លើដី​លំនៅឋាន​របស់ខ្លួន​02

​អស់​រយៈពេល​ជាង​១០​ឆ្នាំកន្លងមក​ហើយ​នោះ​ ​ស្ត្រី​ម្នាក់​ ​ក្នុងចំនោម​ប្រជាពលរដ្ឋ​ទាំងនោះ​ ​បានលើកឡើង​ថាៈ​គាត់​បានរស់នៅ​ ​តាំង​ឆ្នាំ​១៩៩៥ ​មក​    ​ទល់​សព្ទ័​ថ្ងៃនេះ​ ​ដោយមាន​ផ្ទះសំបែង​និង​មានប​ណ្ឌ័​ស្នាក់​ដូច​គេ​  ​ឯង​ដែរ​រ​ឆ្លើ​ ​តែ​ជាច្រើន​ឆ្នាំកន្លងមក​នេះ​គាត់​តែងតែ​ទៅសុំ​ធ្វើ​ប​ណ្ឌ័​ ​ចុះបញ្ជី​ដីធ្លី​ ​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ​បញ្ជាក់​ ​និង​ផ្ត​ល់ប​ណ្ឌ័​កម្មសិទ្ធិ​ ​ស្របច្បាប់​ ​ឲ្យ​ ​តែ​ពុំមាន​ការឆ្លើយតប​ណាមួយ​ពី​អាជ្ញាធរ​ពាក់​ព​ន្ធ័​នោះទេ​ ​ក្រៅពី​អាជ្ញាធរ​ទាំងនោះ​បាន​ឆ្លើយថាៈ​ ​ឲ្យ​ទៅសុំ​ថ្នាក់​ខេត្ត​ទៅ​!​។​03
​ស្ត្រី​ ​ដដែល​បាន​បន្តថាៈ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ ​ដែលមាន​លំនៅឋាន​ក្នុង​ដី​ឡូ​រ៏​ជាមួយគ្នា​នោះ​ ​មាន​ ​ក្បាលដី​ខ្លះ​ ​ត្រូវបាន​អជ្ញាធរ​ជំនាញ​ពាក់​ព​ន្ធ័​ ​ចុះបញ្ជី​ផ្ត​ល់ប​ណ្ឌ័​កម្មសិទ្ធិ​ ​ឲ្យ​បាន​ជាង​៣០% ​តែ​៧០ ​ទៀត​
​មិនបាន​ធ្វើ​ប​ណ្ឌ័​កម្មសិទ្ធិ​ចុះបញ្ជី​ដីធ្លី​ឲ្យ​ពួគគាត់​នោះឡើយ​ក្រៅពី​ប្រាប់​ឲ្យ​ពួកគាត់​ទៅសុំ​ថ្នាក់​ខេត្ត​។​នៅពេលដែល​ពួកគាត់​បានដាក់​ញាតិ​ទៅ​សាលាខេត្ត​ក៏​ពុំមាន​ការឆ្លើយតប​ណាមួយ​ពី​សាលាខេត្ត​ដដែល​។​01
​លោក​ ​អ៊ុក​ ​សំអុល​ ​អភិបាលក្រុង​បាន​លុង​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែ​ ​កញ្ញា​ ​ឆ្នាំ​២០១៤​នេះ​ ​បាន​ឲ្យ​ដឹងថាៈ​លោក​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ ​ធ្វើ​ពាក្យបណ្តឹង​ ​រៀបរាប​ពី​ដំណើររឿង​ ​របស់​ប្រជាពលរដ្ឋ​ ​ដាក់​ចូលមក​សាលាក្រុង​មក​ ​នោះ​លោក​នឹងធ្វើ​ការប្រជុំ​គណៈកម្មការ​ចុះ​ដោះស្រាយ​ឲ្យ​ ​។​លោក​ ​ទី​ម​ ​ស៊ី​ណាត​ ​ប្រធាន​មន្ទី​ ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ ​និង​សុរិយោដី​ខេត្ត​ ​ក្នុង​ថ្ងែ​ដដែល​នេះ​បានលើកឡើង​ថាៈ​លោក​សំណូមពរ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពាក្យ​ ​ដាក់​ចូលមក​មន្ទីរ​ ​ភ្ជាប់​មកជា​មួយ​ឯកសារ​ពាក់​បព​ន្ធ័​ ​ដែលមាន​ ​ដើម្បី​ខាង​មន្ត្រី​ជំនាញ​ ​និង​ ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ ​ថ្នាក់​ខេត្ត​ ​មាន​អភិបាលខេត្ត​ជា​ប្រធាន​ ​បើក​ការប្រជុំ​ ​រក​ដំណោះស្រាយ​ជូន​៕