បន្ទាយមានជ័យ ៖មើលឃើញពីទុកលំបាននិងជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខ មន្ត្រីនគរបាលក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ មួយចំនួន ជូនដល់មន្ត្រីនគរបាលជាស្រ្តី ដែលកំពុងសម្រាកលំហែមាតុភាពនៅស្រុកកំណើត ។
ការនាំអំណោយសួរសុខទុក្ខនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចគេហដ្ឋានរបស់លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា អត្តលេខ ៩៥៩៦១ ឋានៈនាយរងផ្នែក ស្ថិតក្នុងភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលលោកស្រីបានសម្រាកលំហែមាតុភាព កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវបាននាំយក ប្រគល់ជូននាឱកាសនោះ រួមមាន៖ ថវិកាចំនួន ២,០០០,០០០រៀល, ទឹកដោះគោឆៅ ១កេសធំ, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, ត្រីខ ១កេសធំ, មី ១កេសធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ ៕ដោយ៖ឃិន គន្ធា