(ប៉ៃលិន)៖ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាសម្តរចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអ្នកប្រកបមុខរបររត់ម៉ូតូឌុបទូទាំងខេត្ត ចំនួន ៤៥៧នាក់ នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន។
ថ្លែងនៅក្នុងឱកាសនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខរបស់ ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ ចំពោះបងប្អូន និងក្រុមគ្រួសារជនរួមជាតិទាំងអស់ ហើយក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តចតេជោ សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះ បានផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាតមានតាំងនៅទីប្រជុំ ជនរហូតដល់ជនបទ ទាំងនេះជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ហើយវាក៍បានជំរុញ នូវកំណើនសេដ្ឋកិច្ចគ្រួសារ ដោះស្រាយបានរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្របតាម យុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។លោកជំទាវ បាន ស្រីមុំ ក៍បានបញ្ជាក់ដែរថា៖ ការជួបសំណេះសំណាលពេលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប ដែលមិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្ត ក៍បានអំពាវនាវដល់បងប្អូន អ្នកប្រកបរបររត់ម៉ូតូឌុប សូមមេត្តាទៅចូលរួមពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលមានបិទនៅតាមបណ្តាឃុំ/សង្កាត់របស់បងប្អូន ដើម្បីឲ្យដឹងថាយើង មានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិយើង នាពេលខាងមុខផងដែរ។ សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ក៍បានឧបត្ថម្ភដល់បងប្អូនអ្នករត់ម៉ូតូឌុបចំនួន៤៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អាវកាក់មួយ អង្ករ និងថវិកាមួយ ចំនួនផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន