បន្ទាយមានជ័យ៖ ពេលវេលាគឺជាជីវិតដូច្នេះសិក្ខាកាមក្នុងតួនាទីរបស់ត្រូវខីតខំបំពេញអោយបានល្អប្រសើរដើម្បីកិត្តយសខ្លួនឯងនិងសង្គមជាតិលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ដូចច្នេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកានិងជ្រើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជះ នៅភជ្ជនីយ៍ដ្ឋានមាតុភូមិក្រុងប៉ោយប៉ែត នាថ្ងៃទី២៤ មករា ២០២៣។
មានវត្តមានលោក ឈឿង សិរីវុឌ្ឍប្រធានមន្ទីទេសចរណ៍ លោកព្រំ គឹមជាន នាយករដ្ឋបាលប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact លោកអភិបាលរងក្រុងប៉ោយប៉ែត នគរបាលនិងលោកលោកស្រីជាម្ចាស់អាជីកម្មសេវាកម្មទេសចរណ៍ក្នុងក្រុងប៉ោយប៉ែតចូលរួមផងដែរ។
លោក ឈឿង សិរីវុឌ្ឍប្រធានមន្ទីទេសចរណ៍មានប្រសាសន៍ថា៖ ដោយលំហូរទេសចរណ៍ក្នុងនិងក្រៅស្រុកមានកំនើនកើនឡើងជាលំដាប់ តម្រូវការអ្នកមានជំនាញបដិសណ្ឋារកិច្ច គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជះ កាន់តែច្រើនហេតុនេះមន្ទីរសហការជាមួយអង្គការដៃគូបណ្តុះបណ្ដាលជំនាញទាំងនេះជាបន្តបន្ទាប់ ដើម្បីអោយបុគ្គលឹកកម្ម ចេះជំនាញពិតប្រាកដ ងាយស្រួលក្នុងធ្វើការក្នុងអាជីកម្មនីមួយៗ។
លោក ឈឿង សិរីវុឌ្ឍប្រាប់ពីគោលបំណងសិក្ខាសាលាផ្សព្វផ្សាយនេះ គឺវាជាគំរូបណ្ដុះបណ្ដាល ដែលឆ្លើយតប ទៅនឹងតម្រូវការអាជីកម្មដែលផ្ដល់ការបណ្ដុះបណ្ដាលប្រកបដោយគុណភាពខ្ពស់លើវិស័យបដិសណ្ឋាកិច្ចដល់បគ្គលិកដែលមានជំនាញទាប។កម្មវិធីបណ្ដុះបណ្ដាល ហូកា ត្រូវបានរៀបចំផងដែរ សម្រាប់អ្នកគ្រប់គ្រង់ និងម្ចាស់អាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ចដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនអោយមានភាពរីកចម្រើន។ហូកាក៍ចូលរួមចំណែកកសាងសមត្តភាពគ្រូបង្គោលនៃមន្ទីរទេសចរណ៍ខេត្តគោលដៅអោយមានលទ្ធភាពអាចជួយបណ្ដុុះបណ្ដាលបន្តដល់អ្នកជំនាញក្នយងខេត្តនិងខេត្តជំវីញ។
កម្មវិធីនេះត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍជំនាញ ដែជាគំរោងរបស់ទីភ្នាកងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តការក្នុងខេត្តគោលដៅចំនួន១០។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ទៀតថា៖ កម្មករពលករភាគច្រើនបានទៅរកការងារនៅប្រទេសជិតខាង តែមិនសូវទទួលបានលទ្ធផលវិជ្ជមាន ព្រោះខ្លះត្រូវនេខ្យល់បោកប្រាស់កម្លាំងពលកម្ម ពួកគាត់គួរតែងាកមកធ្វើការក្នុងស្រុកដើម្បីសុវត្តភាពខ្លួនឯងផងនិងសេដ្ឋកិច្ចគ្រួសារផង ហើយរស់នៅប្រកបដោយសុខដម្យរម្យនា៕ដោយ៖ ឃិន គន្ធា