ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគបាលជំនាន់ទី១៧លើកទី១ សម្រាប់សិស្សនាយនាយនគបាលនិងនាយរងនគបាលក្របខណ្ឌថ្មី១៨៥នាក់នៅសាលានគបាលជាតិភូមិភាគទី៦ នៅក្នុងស្រុករលាប្អៀរ

0

កំពង់ឆ្នាំង:.នៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២៣នៅសាលានគបាលជាតិភូមិភាគទី៦មានរៀបចំបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:ជំនាន់ទី១៧លើកទី១សម្រាប់សិស្សនាយនគបាលនិងនាយរងនគបាលក្របខណ្ឌថ្មី១៨៥នាក់នៅ

សាលានគបាលជាតិភូមិភាគទី៦នៅក្នុងស្រុករលាប្អៀរ។

ពិធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧុត្តមសេនីយ៍ឯក មនោ សែន បណ្ឌិតសភានគបាលជាតិក្រសួងមហា
ផ្ទៃនិងជាប្រធាន នាយកកដ្ឋានបណ្តុះ
បណ្តាល អមដំណើរដោយប្រតិភូនិងមានការចូលរួមពីលោកឧុត្តមសេនីយ៍ទោ តុង អាន នាយកសាលានគបាល
ភូមិភាគទី៦ ។

លោកឧុត្តមសេនីយ៍ទោ.តុងអាន.បានឡើងរាយការណ៍ក្នុងពិធីបើកវគ្គបណ្តុះ
បណ្តាលកម្រិតបឋមវិជ្ជាជីវគ្គនគបាលជំនាន់ទី១៧លើកទី១សម្រាប់សិស្សនាយនិងនាយរងនគបាលក្របខណ្ឌថ្មីជូនគណ:អធិបតីអនុប្រធានបណ្ឌិតសភានិងជាប្រធាននាយកកដ្ឋានបណ្តុះបណ្តាលផងដែរ។

ឯកឧុត្តមនាយឧុត្តមសេនីយ៍ឯក មនោសែន អនុប្រធានបណ្ឌិតសភានគបាលជាតិកម្ពុជា បានមានប្រសាសន៍ថានេះគឺជាវគ្គបណ្តុះបណ្តាលប្រវត្តសាស្ត្រដ៍សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូជីវភាពការងាររបស់ប្អូនពីជនស៊ីវិល មកជាកងកម្កាំង
នគរបាលជាតិ ។
សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សាលុះត្រាតែសិក្សាទទួលបានជោគ
ជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។

ឯកឧុត្តមនាយ ឧត្តមសេនីយ៍ឯក អនុ
ប្រធានបណ្ឌិតសភានគបាលជាតិ បានបញ្ជាក់អោយដឹងទៀតថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងផ្ទៃពិសេសក្នុងការដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម.ស ខេង.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិតសភានគរបាលជាតិកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយះពេល៥ឆ្នាំនិងកម្មវិធីកំណែទម្រង់ឬការងារសំខាន់ៗរួមមាន ការងារដឹកនាំ ការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍កម្មវិធីអប់រំ  ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន  ការពង្រឹងវិន័យ  និស្សិត សិក្ខាកាម សិស្សនគរបាលនិងសិស្សនាយនគរបាលរង ការអភិវឌ្ឍន៍ធនធានមនុស្ស  ការបង្កើតឲ្យមានការធានាគុណភាពអប់រំនិងការបង្កើតឲ្យ
មានវប្បធម៌គុណភាព  ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សា  ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និង ភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ  សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះ
បណ្ដាលព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិស្របតាមទិសដៅរបស់
ក្រសួងមហាផ្ទៃ និងគោលការណ៍កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ
របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជា
នាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃប្រទេសកម្ពុជា។

ចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯកអនុប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង មានវត្តមានគ្រប់ពេលសិក្សានិងពេលប្រជុំជួរនិងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន
និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាត្រូវគោរពអោយបាននូវបទបញ្ជាផ្ទៃក្នុងបទបញ្ញត្តិសេចក្តីសម្រេចនានារបស់បណ្ឌិតសភានិងទស្សនៈ រៀនឲ្យចេះ មិនមែនរៀនឲ្យចប់  គុណភាពមិនអាចសម្រាប់សម្រួលបានឡើយ។

អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សានិងមិនត្រូវបានផ្ដល់វិញ្ញាប័ណ្ឌប័ត្រជូនទេ ហើយអ្នកដែលបានទទួលវិញ្ញាប័ណ្ឌប័ត្រ ពេលត្រឡប់ទៅបម្រើ
ការងារវិញត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មីជាមន្ត្រីនគរបាលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារមានភាពស្មោះត្រង់ដើម្បីឲ្យថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន ។

នៅទីបញ្ចប់ពិធីខាងលើនេះគណៈប្រតិភូបានចុះពិនិត្យមើលការដ្ឋានសំណង់អាគារដែលកំពង់សាងសង់នៅក្នុងសាលានគរ
បាលភូមិភាគទី៦ផងដែរ ៕
សុខ គឹមសៀន