ពិធីប្រគល់ទទួលផ្លាកសញ្ញាបង្ហាញទីតាំងសាលាស្រុកតាំងគោក ដែលជាអំណោយព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ចំណាយថវិកាអស់ ១២.៧៧១.៥០០រៀល

0

(កំពង់ធំ)÷ ស្រុកតាំងគោក ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង៩ នៃខេត្តកំពង់ធំ ដែលបង្កើតឡើងតាមអនុក្រឹត្យ លេខ ០៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ និងដាក់ឲ្យដំណើរការរដ្ឋបាលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្រុកមាន៨ឃុំ ស្មើនឹង ៩១ភូមិ។ មានប្រជាពលរដ្ឋសរុប ៨៤.០០៨ នាក់ ស្រី ៤៣.១៤០នាក់ អាយុ១៨ឆ្នាំឡើងចំនួន៥៤.៨៥៩នាក់ ស្រី ២៨.១២៥នាក់ មានចំនួនខ្នងផ្ទះ១៦.៥៩០ខ្នងផ្ទះ ស្មើនឹង ១៧.៩៩០គ្រួសារ។ រដ្ឋបាលស្រុកមានអគាររដ្ឋបាលចំនួន១ខ្ទង់ មាន០៩បន្ទប់ និងអគារច្រកចេញចូលតែមួយ ចំនួន១។

​ ជាក់ស្តែង​នៅ​ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៣ រដ្ឋបាល​ស្រុកតាំងគោក​បានប្រារព្ធពិធីប្រគល់និងទទួលផ្លាកសញ្ញាបង្ហាញទីតាំងសាលាស្រុកតាំងគោក ដែលជាអំណោយព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ដែលចំណាយថវិកាអស់ ១២.៧៧១.៥០០រៀល ដល់រដ្ឋបាលស្រុកសម្រាប់ជាគុណប្រយោជន៍ដល់​សាធារណ:ជនទូទៅ។

ក្នុងឱកាសនោះដែរ​លោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំង​គោក​​ ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះ​គ្រូដែល​បាន​ចូលរួម​ផ្តល់​ជាអំណោយ​ដ៏មាន​តម្លៃ​មួយនេះសម្រាប់ជាប្រយោជន៏ដល់សាធារណ:ជន។ លេីស​ពីនេះទៅទៀត​ ព្រះអង្គតែងតែ​ជួយ​ចូលរួម​សកម្មភាព​សង្គម​រហូត​មក​មិន​ត្រឹមតែ​ជួយ​កសាងផ្លាកសញ្ញាស្រុក​តាំង​តាតាំងគោនោះទេ​ ប៉ុន្តែព្រះ​អង្គតែង​តែ​ជួយ​ចូម​រួម​អភិវឌ្ឍ​ទ្រព្យសម្បត្តិ​សាធារណៈ​ដូច​ជា​ផ្លូវ​ថ្នល់​ សាលារៀន​ បង្គោល​ភ្លើង​ ព្រម​ទាំង​ជួយ​ដល់​ប្រជាជន​ដែល​ខ្វះខាត​ថែម​ទៀត​ផង​។

ជាចុងក្រោយ​ លោកអភិបាលស្រុក​តគោល ក៏បាន​សំណូមពរ​ឲ្យ​មន្រ្ដី​ក្រោម​ឱវាទ​ទាំងអស់​ចូលរួម​បំពេញ​តួនាទី​ក្នុង​ការ​បម្រេី​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា​ឲ្យ​បាន​ដិតដល់​ និងដោយ​ការ​គោរពពេលវេលាឲ្យបានត្រឹមត្រូវ។ សូមចូលរួមផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ ។

សូមបញ្ជាក់ផងដែរថាអគាររដ្ឋបាលស្រុកតាំងគោកស្ថិតនៅភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ៕