តាកែវ ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានប្រសាសន៍លើកទ្បើងនៅក្នុងកិច្ចប្រជុំ បូកសរុបរបាយ៍ការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ និងផ្ទេរភារកិច្ចតែងតាំងមុខតំណែងជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រឹកថ្ងៃទី ២៥ ខែមករានេះថា លោកអធិការ នឹងលោកមេប៉ុស្តិ៍ទាំងអស់ត្រូវតាមដាននឹងការស្នាក់នៅក្នុងមុខសញ្ញានៅក្នុងមូលដ្ឋានអោយបានច្បាស់ នៅ ពេលចុះធ្វើការ បង្គ្រាបបទល្មើសផ្សេងៗ គឺត្រូវតែចាប់ឲ្យបាន កុំឲ្យរត់រួចឲ្យសោះ មួយវិញទៀតនគរបាលដែលមានពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងនោះត្រូវដកខ្លួនចេញជាបន្ទាន់ ។
លោក ស្នងការបន្តទៀតថា ដើម្បីធានាឲ្យបាន និងមានប្រសិទ្ធិភាព ទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដាក់ឲ្យអនុវត្តន៍ នៅផែនការភូមិឃុំ មានសុវត្តិភាពនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក៏ដូចជានៅតាមមូលដ្ឋានភូមិឃុំ ឲ្យបានល្អប្រសើរឲ្យបានជាដាច់ខាតនោះ ក្នុងនាមលោកជាស្នងការ និងជាអ្នកបញ្ជាផ្ទាល់ សុំធ្វើការរំលឹកដាស់តឿនជាថ្មីម្តងទៀត ធ្វើយ៉ាងណាត្រូវតែគោរព ធ្វើតាមឲ្យបានជាដាច់ខាត នៅយុទ្ធសាស្ត្រ ក៏ដូចជាផែនដែលបានដាក់ឲ្យអនុវត្តន៍ មិនត្រូវទម្លាក់ដៃចោលដូច្នេះទេ ។ហើយម្យ៉ាងទៀត នៅពេលចុះធ្វើប្រត្តិបត្តការម្តងៗត្រូវក្តាប់សភាពការណ៍ឲ្យច្បាស់ កុំទៅចាប់តែខ្យល់ ឲ្យអ្នកញៀនល្បែងដឹងខ្លួនរត់រួចខ្លួនបាត់ និងពេលខ្លះទៅចាប់បានតែម៉ូតូកង់កាញ់ចាស់ ដែលគេទុកចោលអញ្ចឹងនោះ វាគ្មានប្រយោជន៍ទេ ។
លោកស្នងការបន្តទៀតថា តែផ្ទុយទៅវិញក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់មិនត្រូវមានការឃុបឃិតពាក់ព័ន្ធនឹងបទល្មើស ឬធ្វើជាអ្នករត់ការឲ្យរត់ពន្ធមនុស្សនោះទេ ដោយគ្រាន់តែបានភាគលាភបន្តិចបន្ទូច ដែលវាធ្វើមានការិះគន់ពីមហាជនមកលើ ស្ថាប័ននគរបាលរបស់យើង ដូច្នេះត្រូវឈរលើគោលការណ៍ច្បាប់ជាធំទើបជាការល្អ តែប្រសិនបើអស់លោកជាអធិការ អស់លោកជាមេប៉ុស្តិ៍រូបណាមួយហ៊ានលូកដៃពាក់ព័ន្ធ រឿងដែលបានហាម ឃាត់នោះ គឺអស់លោកជាអ្នកទទួលខុសត្រូវ មុខច្បាប់ដោយខ្លួនឯង ឬអាចឈានដល់ការបញ្ឈរជើង ដកតួនាទី ឬបញ្ឈប់ពីការងារ បើសិនជាមានសើបដឹងច្បាស់ លាស់នោះ ។
លោកស្នងការបន្តទៀតថា ក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់មិនត្រូវមានការឃុបឃិតពាក់ព័ន្ធនឹងបទល្មើស ឬធ្វើជាអ្នករត់ការរនាំមនុស្សឆ្លងដែន(រត់ពន្ធមនុស្សឆ្លងដែន)នោះទេ ដោយគ្រាន់តែបានភាគលាភបន្តិចបន្ទូច ដែលវាធ្វើមានការិះគន់ពីមហាជនមកលើ ស្ថាប័ននគរបាលរបស់យើង ដូច្នេះត្រូវឈរលើគោលការណ៍ច្បាប់ជាធំទើបជាការល្អ។តាកែវ