មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​និង​លាក់ទុក​អាវុធ​ខុសច្បាប់​ដែល​រត់​រួច​ពី​កា​រិ​ល័យ​ប៉ូលិស​ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ចាប់ខ្លួន​ម្តង​

0

​កំពង់ស្ពឺ ៖ មុខសញ្ញា​ជនសង្ស័យ​ប្រើប្រាស់
ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ក្នុង​ស្រុង​សំរោង​ទង និង​ក្រុង​ច្បារមន ដែល​បាន​រត់គេច​រួច​
ពី ការិយាល័យ​ប៉ូលិស​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ត្រូវបាន​សមត្ថកិច្ច​នគ​រ​ព្រហ្មទណ្ឌ​ករិត​ធន់ នៃ​ស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​អធិការដ្ឋាន ស្រុក​ភ្នំស្រួច ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ១៧ និង ៥០ នាទី​ល្ងាច នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៤ ត្រង់ចំណុច ភូមិ​ក្បាលថ្នល់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈ​ជនសង្ស័យ​ទៅលេង​កូន របស់​ដែល​រស់នៅ​ខាង​ប្រពន្ធ​ខ្លួន​បាន​លែងលះ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ។DSC05433

​លោក​វរៈសេនីយ៍ត្រី សម សាក់ នាយការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់ ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ជន​ជា​មុខសញ្ញា​សង្ស័យ​ខាងលើ មានឈ្មោះ សោម សា​វ័​ន្ត ហៅ តឿ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង និង​មុខរបរ​ចែកចាយ​គ្រឿងញៀន លាក់​អាវុធ​ខុសច្បាប់​ហើយ​ធ្លាប់​ពាក់ព័ន្ធ​ករណី​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ ។ លោក​សម សាក់​បន្តថា ពេល​ចុះ​ប្រតិបត្តិការ​នោះ កំលាំង​បាន​ឆែកឆេ​ខ្លួន​សង្ស័យ​ពុំ​ឃើញ​សារធាតុ​ញៀន​នៅជាប់​ខ្លួន​ទេ ប៉ុន្តែ​កាំភ្លើង AK កាត់​ស្វាយ​មួយ​ដើម ផលិត​ឆ្នាំ ១៩៩០ VN និង​មាន​គ្រាប់​ចំនួន​១៣​គ្រាប់​នោះ ពិតជា​របស់​ជនសង្ស័យ និង​បក្ខពួក​លាក់ទុក​មែន ។​
​ ​ជនសង្ស័យ​ឈ្មោះ​សោម សាវ​ន្ត័ បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ៖ ខ្លួន​ជា​អ្នកប្រើប្រាស់ និង​ចែកចាយ​សា​ធាតុ​ញៀន​មែន និង​លាក់​ទុក្ខ​អាវុធ​ខុសច្បាប់ ដើម្បី​ប្រើប្រាស់​ប្រាកដ​មែន ។ ហើយ អំឡុង​ក្នុង​ឆ្នាំ ២០០២ ជាប់គុក​ម្តង​អំពី​បទ​បង្ក​របួសស្នាម ពេលចេញ​មកវិញ ក្នុង​ឆ្នាំ​២០០៦ ខ្លួន​បាន​ជាប់ពន្ធនាគា​រយៈ​លើ​ទី​២ ។ ជន​នោះបាន​បន្តថា ក្រោយពី​ចេញពី​គុក​ខ្លួន​មាន​បក្ខពួក​ជាច្រើន​នាក់ នាំគ្នា​ធ្វើ​សកម្មភាព​ជក់ ប្រើប្រាស់ ថែមទាំង​ចែកចាយ​គ្រឿងញៀន និង​លាក់ទុក​អាវុធ​ខុសច្បាប់ សម្រាប់ធ្វើ​សកម្មភាព​ជាច្រើន​ទៀត ។​DSC05439

​សូមបញ្ជាក់ថា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ជនសង្ស័យ​ត្រូវបាន​កំលាំង​សមត្ថកិច្ច ឃាត់ខ្លួន​ពីបទ​ចែកចាយ​ចាយ​គ្រឿងញៀន ប៉ុន្តែ​ក្នុង​ដំណាក់​សាកសួរ​របស់​ក្រុមមន្ត្រី​ជំនាញ ស្រាប់តែ​ឈ្មោះ​សោម សា​វ័​ន្ត​នេះ​បាន​រត់គេចខ្លួន​ពី​ដៃ​ប៉ូលិស​បាត់ ។ មូល​ហេតុដែល​បណ្តាលឱ្យ​ជនសង្ស័យ​រត់​រួច​នោះ ត្រូវបាន​មហាជន​សង្ស័យថា មានកំ​រោង​គិតទុក​ជាមុន​របស់​អ្នក​កាន់​សំណុំរឿង​ជាមួយ​មុខសញ្ញា ប៉ុន្តែ​ពេលនេះ​ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ចាប់ខ្លួន​ម្តង អាចមាន​វាសនា​គេច​ផុតពី​គុត​ទៀត​ឬ​យ៉ាងណា ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កំលាំង​នគរបាល​យុត្តិធម៌​កំពុង​សាកសួរ កសាង​សំណុំរឿង​ឱ្យ​គ្រប់​ជ្រុងជ្រោយ រួច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ដើម្បី​តាមផ្លូវ​ច្បាប់ និង​បន្ត​វែកមុខ​បក្ស​ពួកវា​មួយចំនួនទៀត ៕
​ ​