លោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា កសាងក្លោងទ្វារជ័យ នៅវត្តមុនីរង្សី (ហៅវត្តថ្មី) ឃុំត្រពាំងប្ញស្សី

0

(កំពង់ធំ)÷ លោកជំទាវ ហ៊ុន ស៊ីណាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ នៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២៣។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចួលរួមពីគណៈអភិបាលស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ អាជ្ញាធរភូមិ/ឃុំ ប្រជាពលរដ្ឋ និងសិស្សនុសិស្ស សរុបចំនួន៤៥៦នាក់ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍ស្វាគមន៏ដោយសង្ខេប អំពីសមិទ្ឋផលនានានៅតាមទីវត្តអារាម ឱ្យមានសោភ័ណភាព និងជាគេមរតកទុកឲ្យក្មេងជំនាន់ក្រោយស្គាល់ពីរវប្បធម៌ប្រពៃណីជាតិខ្មែរ។

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងថា ពិធីបញ្ចុះបឋមសិលា និងការកសាងខ្លាំងទ្វារនេះ ធ្វើឡើងដើម្បីជាសមិទ្ធផលមួយបញ្ជាក់ពីភាពសាមគ្គីគ្នារវាងសប្បុរសជន ដែលបានគាំទ្រឧបត្ថម្ភដល់វត្តអារាម ឱ្យមានការរីកចម្រើន។ ការផ្ដួចផ្ដើមកសាងក្លោងទ្វារវត្តអារាមឲ្យក្លាយទៅជាភាពស្រស់ស្អាត សម្រាប់ទាក់ទាញបងប្អូនប្រជាពលរដ្ឋមកគោរពប្រតិបត្តិឲ្យចេះធ្វើអំពើល្អ ដើម្បីបានអានិសង្ឃទៅថ្ងៃខាងមុខ។

ជាចុងក្រោយលោកជំទាវ ក៏បានផ្ដាំផ្ញើដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលនានា នៅក្នុងទីវត្តអារាមនេះឲ្យបានគង់វង្ស និងយូរអង្វែង ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយស្គាល់ពីពុទ្ធចក្រ និងអាណាចក្រ របស់ព្រះពុទ្ធសាសនា។