កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងក្រុមការងារថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងរៀបចំទីកន្លែងឱ្យមានសណ្តាប់ធ្នាប់សម្រាប់ត្រៀមប្រារព្វពិធីច្រត់ព្រះនង្គ័លដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ការលើកឡើងរបស់ឯកឧត្តមអភិបាលបាលខេត្តកំពង់ធំ សូមឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ស្រោចទឹកនិងដាក់ជីទីតាំងដែលត្រូវប្រារព្ធពិធីដើម្បីឲ្យស្មៅដុះបានល្អ ពិសេសគឺរៀបចំបរិវេណឲ្យបានធំទូលាយងាយស្រួលប្រារព្ធពិធីប្រកបដោយបរិយាកាសស្រស់បំព្រង។ ក្នុងនោះផងដែរអ្វីដែលឲ្យគួរឲ្យកត់សម្គាល់គឺត្រូវរៀបចំឲ្យមានផ្លូវចេញចូលប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរពេលដែលប្រារព្វពិធីច្រត់ព្រះនង្គ័ល និងត្រៀមទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តជំរុញឲ្យមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ជួយរៀបចំបរិវេណសម្រាប់ប្រារព្វពិធីច្រត់ព្រះនង្គ័លខាងមុខនេះឲ្យបានល្អប្រសើរ ប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់។