បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៣ បានសេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នាសម្រាប់ទីតាំងខុសគ្នា តែក្នុងន័យស្រដៀងគ្នាស្តីពីការព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីប្រាប់បន្ថែមថានៅថ្ងៃទី២៦ខែមករាថា: សេវាសុខាភិបាលការព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសរអានោះ សម្រាប់ស្រុកលោក មានធ្វើនៅ៣ទីកន្លែង
– កន្លែងទី១ៈ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិ/ឃុំឬស្សីក្រោកមានរយ:ពេល៧ថ្ងៃ ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី០៥ខែកុម្ភ:ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទី ល្ងាច ។
– កន្លែងទីទី២ៈ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល២ថ្ងៃពីថ្ងៃទី៣១ខែមករាដល់០១ខែកុម្ភ: ឆ្នាំ២០២៣ មានរយ:ពេល២ថ្ងៃពីថ្ងៃទី០២ខែកុម្ភ:ដល់០៣ខែកុម្ភ: ឆ្នាំ២០២៣ ។
– កន្លែងទី៣ៈ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល២ថ្ងៃពីថ្ងៃទី០២ខែកុម្ភ:ដល់០៣ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទី ល្ងាច ។
សូមរំលឹកថា ជារៀងរាល់រដូវនៃឆ្នាំនិមួយៗ ពិសេសនៅអំឡុងមុនរដូវបោះឆ្នោត ងមានគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា កម្ពុជាចម្រុះបរទេសនិងបរទេសមកពីប្រទេសនានាជាមិត្តតែងចូលមកធ្វើការងារមនុស្សធម័ខាងសុខភាពដូចជាពិនិត្យ ព្យាបាលជម្ងឺ បំប៉នសុខុមាលពលរដ្ឋខ្មែរនិងផ្តល់អំណោយផងដែរ ៕ដោយ៖ឃិន គន្ធា