គ្រួបង្រៀននៅវិទ្យាល័យក្រុងកំពង់ឆ្នាំងមួយរូបស្ម័គចិត្តឈរ សម្រួលចរាចរណ៍ដល់សិស្សចូលរៀនរៀងរាល់ព្រឹក 

0

ខេត្តកំពង់ឆ្នាំង លោកពៅ រឿន គឺជាគ្រូបង្រៀនមួយរូប ដែលធ្វើការនៅទីចាត់ការនៃវិទ្យាល័យក្រុងកំពង់ឆ្នាំងមានទីតាំងនៅភូមិទី ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលបានគិតគូរពីសុវត្ថិភាព ចរាចរណ៍ដល់សិស្ស នៃវិទ្យាល័យ របស់លោក ។ ហេតុនេះហើយគេតែងតែឃើញរូបលោក បានឈរបញ្ជា ចរាចរណ៍ចាប់តាំងពីមុនម៉ោង៧ រហូតដល់ម៉ោង ៧ព្រឹក ជារៀង

រាល់ថ្ងៃ គឺពេលសិស្សចូល អស់ ទើបលោកឈប់ ហើយទៅបំពេញការងារ របស់លោកនៅក្នុងសាលា។

ដោយហេតុនេះហើយទើបធ្វើឲ្យលោកគ្រូ អ្នកគ្រូ នាយកសាលា និងអាណាព្យាបាលសិស្ស មានការពេញចិត្តនិងគាំទ្ររូប
លោកជាខ្លាំង។

ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើង លោក ពៅ រឿន ដែលមានអាយុ ៥៣ឆ្នាំ បានឲ្យដឹងថា៖ លោកបានស្ម័គចិត្ត ឈរបញ្ជាចរាចរណ៍នៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំងចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ។ ចំពោះឧបករណ៍មានដូចជា សុជី ស្លាកសញ្ញាចរាចរណ៍ ជាដើម គឺបានបន្សល់ពីជំនួយរបស់ ជប៉ុនកាល ដែលមកជួយការងារនៅសាលាវិទ្យាល័យក្រុង។ ក្នុងការឈរធ្វើចរាចរណ៍ចាប់ពីម៉ោងជាង ៥ រហូតដល់ម៉ោង ៧ ព្រឹកជារៀងរាល់ថ្ងៃ គឺពុំមានទទួលបានប្រាក់
កម្រៃអ្វីទាំងអស់ គឺដោយស្ម័គ្រចិត្តព្រោះ
តែលោកចង់ឱ្យសិស្សមានសុវត្ថិភាពពេលមកសាលារៀន។ចាប់តាំងពីលោក ឈរ សម្រួលចរារណ៍ឱ្យសិស្ស ចូលរៀន គឺពុំដែលមានគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សមួយពេលណាឡើយ ជាងនេះទៅទៀតធ្វើឱ្យសោះមានទំនុកចិត្តក្នុងការឆ្លងថ្នល់ចូលទៅក្នុងសាលារៀន។ ចំណែក លោក ម៉ែន ចិត្តវង្ស នាយកសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំងក៏បានបញ្ជាក់ដែរថា លោក ពៅរឿន គឺធ្វើការងារក្រៅម៉ោង សម្រួលចរាចរណ៍ដល់សិស្សចូលរៀនជាការស្ម័គ្រចិត្ត ដោយពុំមានប្រាក់ខែអ្វីក្រៅតែពីប្រាក់ខែគ្រូធម្មតានោះទេ។ ក្នុងនាមលោកជានាយកសាលា ចំនួសមុខឱ្យមាតាបិតា សិស្ស និងសិស្ស ក៏សូមថ្លែងអំណរគុណ ដល់ លោក ពៅ រឿន ដែលបានស្មគ័ចិត្តធ្វើការងារនេះ ។

ក៏សូមបញ្ជាក់ដែរថា វិទ្យាល័យក្រុងកំពង់ឆ្នាំង មានសិស្សរៀនចំនួន ១៥៩៥នាក់ និងមាន ៣៦ ថ្នាក់ ។

ក្នុងកាលប្រឡងសញ្ញាបត្រ័ទុតិយភូមិ មានសិស្សចំនួនជាង៥៧%ដែលបានប្រឡងជាប់៕សុខ គឹមសៀន