នៅសាខាពន្ធដាខេត្តកំពង់ឆ្នាំងបានរៀប ចំបើកកិច្ចប្រជុំស្ដីពីការចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលចំណូលពន្ធរបស់សាខាពន្ធដារខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០២៣នៅសាខាពន្ធដាខេត្តកំពង់ឆ្នាំងមានរៀបចំបើកកិច្ចប្រជុំស្ដីពីការចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលចំណូលពន្ធរបស់សាខាពន្ធដារខេត្តកំពង់ឆ្នាំងដែលពិធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម.ហេង សុខណាង.អគ្គនាយក

រងនៃអគ្គនាយកដ្ឋានពន្ធដារដោយមានប្រតិភូអមដំណើររួមនិងមានការចូលរួម
ពីលោក.វង្ស ឌីណា.ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំងរួមនឹងមន្ត្រីក្នុងសាខាពន្ធដារខេត្តកំពង់ឆ្នាំងចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំថ្ងៃនេះផងដែរ លោក
វង្សឌីណា បានឡើងអានរបាយការណ៍លទ្ធផលនៃការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធឆ្នាំ ២០២២ប្រមូលបានចំនួន ១៩៣៧.៣៤៧.៧៧០លានរៀលសរុបស្មើនិង១១.៦២%នៃផែនការ ។
រយៈពេល ១២ ខែនៅក្នុងឆ្នាំ ២០២២ការប្រមូលសំណរពន្ធនិងអាករគ្រប់ប្រភេទសម្រេចបានចំនួនស្មើនឹង២៥.៥៩០
.០០០.០០០លានរៀលស្មើនិង១៥៣%
នៃផែនការ.១៦៦៧៦.៤០០.០០០លានរៀលក្នុងនោះរួមមាន:ចំណូលថវិកាជាតិប្រមូលបាន ១៣.១១៥.០០០.០០០ស្មើនិង១៥២%នៃផែនការចំណូលថវិកាថ្នាក់ក្រោមជាតិចំនួន១២.៤៣៥.០០.
០០០លានរៀលស្មើនិង១៥០%នៃផែន
ការ ចំណូលរយះពេល១២ខែក្នុងឆ្នាំ២០២២ធៀបនិងឆ្នាំ២០២១កើន
បាន ៦.០៣១ .៩៤២.០០០លានរៀលស្មើ៣០%។

ប្រធានសាខាពន្ធដាខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាការចុះបញ្ជីពន្ធគិតត្រឹម
ខែធ្នូឆ្នាំ 2022 សាខាពន្ធដារកំពង់ឆ្នាំងមានសហគ្រាសសរុបចំនួន ១០៦៨ សហគ្រាសក្នុងនោះអ្នកជាប់ពន្ធមធ្យមមានចំនួន៤៥៩សហគ្រាសអ្នកជាប់ប៉ុនតូចមានចំនួន៦៥៩មូលដ្ឋានអាជីវកម្ម អ្នកជាប់ពន្ធមធ្យមបានធ្វើបច្ចុប្បន្នភាព
រួចមានចំនួន៣២១សហគ្រាសនិងតូច៤៧៣សហគ្រាសរយៈពេល 12 ខែក្នុងឆ្នាំ 2022 ការចុះបញ្ជីសហគ្រាសថ្មីបានចំនួន ៩៥ ក្នុងនោះអ្នកជាប់ពន្ធតូច ៦៩ និងអ្នកជាប់ពន្ធមធ្យមចំនួន ២៦ សហគ្រាស ។

លោក វង្ស ឌីណា ប្រធានមន្ទីរសាខាពន្ធដារខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាចំពោះបញ្ហាប្រឈម ទន្ទឹមនឹងការប្រមូលចំណូលពន្ធបានលើសផែនការច្បាប់ស្មើគ្រប់ប្រភេទពន្ធនៅក្នុងឆ្នាំកន្លងមក ក៏មានដែរចំណុចខ្វះខាត
និងបញ្ហាប្រឈមមួយចំនួនរបស់សាខាពន្ធដារខេត្តដែលបញ្ហាទាំងនោះរួមមាន:
សហគ្រាសដែលមិនបានចុះបញ្ជីថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា,(CAMDX)ពិបាកកំណត់អត្តសញ្ញាណម្ចាស់សហគ្រាសឬពិបាករកអាសយដ្ឋាន ឧបសគ្គក្នុងការ
ជំរុញចាត់បញ្ចូលអាជីវកម្មដ្ឋានដែលមានផលរបរចាប់ពី ២៥០ លានក្នុងមួយឆ្នាំ។ឲ្យទៅជាអ្នកជាប់ពន្ធតូច នៅមានការពិបាកដោយម្ចាស់សហគ្រាស
មិនសហការផ្ដល់ព័ត៌មាន ម្ចាស់អាជីវកម្មមួយចំនួនមិនផ្ដល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធដោយមានចេតនាមិនចង់គោរពកាតព្វកិច្ចសារពើពន្ធ។

ការប្រមូលបញ្ចូលពន្ធពីវិស័យអចលន
ទ្រព្យនៅមិនទាន់អស់សក្ដានុពលភាពដោយសារតែម្ចាស់អចលនៈទ្រព្យមិនមកប្រកាសបង់ពន្ធបាន ទាន់ពេលវេលា
ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់មិនទាន់អស់សាក់ដានុពលដោយសារ
តែរកអាសយដ្ឋានម្ចាស់អចលនទ្រព្យមិនឃើញពិបាកក្នុងការកំណត់អត្ត
សញ្ញាណអ្នកជាប់ពន្ធ។

ក្រោយពីបានស្ដាប់របាយការណ៍របស់ប្រធានមន្ទីរសាខាពន្ធដារខេត្តកំពង់ឆ្នាំងរួចមក.ឯកឧត្តម.ហេង សុខណាង.អគ្គ
នាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានធ្វើការកោតសរសើរដល់មន្ត្រីសាខាពន្ធដារខេត្តកំពង់ឆ្នាំងដែលបានធ្វើការប្រមូលពន្ធបានលើសផែនកាកំណត់ .
និងធ្វើការលើកទឹកចិតបន្តជំរុញបន្ថែមដល់មន្ទីរសាខាពន្ធដារខេត្តកំពង់ឆ្នាំងត្រូវធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ពន្ធ័លើការប្រមូលពន្ធទាំងតូចទាំងធំជូនរដ្ឋអោយបានគ្រាដែលម្ចាស់អាជីវកម្មនិងសហ
គ្រាសមួយចំនួនមិនព្រមសហការនិងផ្ដល់ព័ត៌មានដល់មន្ត្រីពន្ធដារ ។

ក្នុងនោះត្រូវរកឲ្យឃើញថាតើមូលហេតុ
អ្វីដែលក្រុមអាជីវករនិងសហគ្រាសទាំង
អស់មិនព្រមសហការនិងផ្ដល់ព័ត៌មានជាក់លាក់ដល់មន្ត្រីជំនាញពន្ធដារពិសេសអាសយដ្ឋាននិងការដាក់ឈ្មោះខុសគោល
ការណ៍ជាប់ពន្ធរបស់រដ្ឋ ។

ចំពោះបញ្ហាប្រឈមផ្សេងៗនៅក្នុងការប្រមូលពន្ធដារខាងលើនេះលោកសូមអោយខាងមន្ទីធ្វើយ៉ាងណាជម្រុញដល់មន្ត្រីជំនាញស្រាវជ្រាវរកអោយឃើញ
នៅម្ចាស់អាជីវកម្មនិងសហគ្រាសនិងអចលនទ្រព្យមួយចំនួនដែលមិនព្រមធ្វើការបង់ពន្ធជូនរដ្ឋ ។

ជាចុងក្រោយឯកឧត្តម ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានធ្វើការផ្ដាំផ្ញើដល់លោកប្រធាននិងមន្ត្រីពន្ធដារខេត្តទាំងអស់ត្រូវបង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុងឳ្យបានល្អនៅក្នុងអង្គភាពដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលពន្ធឲ្យបានល្អ 100% ៕សុខ គឹមសៀន