(ខេត្តកំពត)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរគួរឱ្យញាក់សាច់មួយបានកើតឡើងបណ្តាលឱ្យរថយន្តទំនើបមួយគ្រឿងឆេះសន្ធោរសន្ធៅ ខណៈរថយន្តខាងលើបើកបរជ្រុលបុកបង្កាន់ដៃស្ពាន រួចក្រឡាប់ធ្លាក់ចុះក្រោម ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ ចំណុចចន្លោះង្គោល គ.ម លេខ ០៤. ០៥ លើផ្លូវជាតិលេខ៣៣ កំពត កែប ត្រង់ចំណុចស្ពានក្បាលរមាស ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុបាននិយាយថា រថយន្តដែលបើកបុកបង្កាន់ដៃស្ពានដោយខ្លួនឯងនេះ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយបានផ្ទុះឆេះដោយខ្លួនឯង ក្រោយបានទាញមនុស្សចេញពីក្នុងរថយន្តរួច។ក្នុងហេតុការខាងលើនេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីពន្លត់ភ្លើង ដោយប្រើអស់ទឹកចំនួន៣សុីទែនទើបរលត់។
ក្នុងហេតុការណ៍ដដែលនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា រថយន្តបង្កដោយខ្លួនឯងនេះម៉ាក រែង រឺវែ ពណ៏ស ស្លាកលេខ ភ្នំពេញ2W-8447 បើកបរដោយឈ្មោះ វណ្ណា លីនសេដ្ឋនា ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិ ទួលគោក រាជធានីភ្នំពេញរបួស(របួសធ្ងន់ និងអ្នករួមដំណេីរម្នាក់ទៀត ឈ្មោះ ស្រីុ សុឃាន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសស្រាល រស់នៅភូមិ ឃុំជាមួយគ្នា។
ក្រោយពីក្រុមសមត្ថកិច្ចជួយអន្តរាគមន៍ អ្នករងរបួសទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពត។ដោយឡែករថយន្តដែលខូចខាត សមត្ថកិច្ចបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្ដោះអាសន្ន៕ សេង ណារិទ្ធ