ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ មូល ដ្ឋាន និង​ក្រសួង​សាធារណការ ជួយ​ចុះ​ពិនិត្យមើល​និង​ជួសជុល​ផ្លូវ​បបេ តុងចូល​ផ្សារ​កំពង់ត្រាច

0

កំពត; ប្រជាពលរដ្ឋ​នៅតែ​បន្ត​ការ​ឆ្ងល់ ទៅលើ​ផ្លូវ​បេតុង​ចូល​ជុំវិញ ផ្សារ​កំពង់ត្រាច​ មួយ​ខ្សែ​នេះ ដែល​ស្ថិតនៅ​ក្នុងភូមិ​ កំពង់ត្រាច​ទី​១ ឃុំ កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ ត្រាច ខេត្តកំពតប្រជាពលរដ្ឋបានអោយដឹង នៅព្រឹកថ្ងៃ​ទីទី៨ ខែ មក រា ​ឆ្នាំ​២០២២៣នេះ​ថា បច្ចុប្បន្ននេះនៅផ្សារកំពង់ត្រាច កំពុងមានភាពលក់ដូរ យ៉ាងអនាធិបតេយ្យ នៅលើផ្លូវបេតុង ចូលផ្សារពីខាងលិច ហើ យអាជ្ញាធរ និងអ្នកគ្រប់គ្រងផ្សារហាក់បីដូចជា ពុំសូវយកចិត្តទុក ដាក់សោះ។

បងប្អូន​ប្រជាពលរដ្ឋ​ នៅ​មូលដ្ឋាន​ខាងលើ​ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ ស្រុក និងអ្នកគ្រប់គ្រងផ្សារជាពិ សេស​ អាជ្ញាធរខេត្ត និង សូមមេត្តា​ជជួយមើលអ្នកលក់ដូរ នៅលើផ្លូវ​បេតុង​ ចូល​ជុំវិញ​ផ្សារ​កកំពង់ត្រាចពីខាងលិចផងទាន។

ទោះបីជា​យ៉ាងណា ក៏ដោយ ប្រជា ពលរដ្ឋ​ នៅតែ​បន្ត​រិះគន់ អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ ហាក់បីដូចជា​មិន​មាន​វវិធានការក្ដៅ ណណាមួយណាឡើយ គឺ​អាជ្ញាធរ​ច្រើន​ជំនាន់​មក​ហើយ នៅតែ​បណ្ដែត​ បណ្ដោយឱ្យ ពពលរពពលរដ្ឋទាំងនោះ ដាក់​លក់ ដូរនៅ​លើ​ផ្លូវ​ សាសាធារណ: ដដែល​ធ្វើឱ្យប៉ះពាល់​ដល់ អ្នកដំណើរ​ភភ្ញៀវជាតិឬ​អន្តរជាតិ។

សព្វថ្ងៃ​នេះ​នៅ​ ទីប្រជុំជន​ផ្សារ​កំពង់ត្រាច យើង​មិនទាន់​មាន អគ្គិភ័យ​ឆាបឆេះ​ ដូច​ផ្សារ​ដទៃ​ បើសិនជា​មាន​ផ្ទះ​ ប្រជាពលរដ្ឋ​ណាមួយ​ឆឆាបឆេះកើតឡើង​ ប្រការ​ណាមួយ​នោះ គឺ​មិន​អាច​ជួយ​ពន្លត់​បាន​ទាន់ពេល​នោះទេ​ ។

ដោយសារ​ប្រជាពលរដ្ឋ​ នៅ​ផ្លូវ​ចូល​ជុំវិញ​ផ្សារ​កំពង់ត្រាច​នេះ ​គេ​បាន​នាំ​គ្នាដាក់លក់ នៅលើផ្លូវយ៉ាងអនាធិបតេយ្យ ធ្វើ​ឱ្យ​ចង្អៀត​រួម​តូច​អស់​ទៅ​ហើយ៕

សូមបញ្ជាក់ផងដែលថា អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោកហាមបាវ អ្នកគ្រប់គ្រងផ្សារកំពង់ត្រាចបាននៅឡើយនោះទេ ដោយសារមិនស្គាល់លេខទូរសព្ទរបស់គាត់។

ចំណែកលោកអូនខនអភិបាល ស្រុកកំពង់ត្រាច ក៏មិនអាចសុំការបំភ្លឺបានដូចគ្នាដែរ ដោយសារលោករវល់ទៅប្រជុំនៅឯភ្នំពេញ ទូរសព្ទរបស់លោកក៏ពុំអាចទំនាក់ទំនងបាន។