កំពង់ឆ្នាំង នៅថ្ងៃសៅរ៍៧កើតខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៨ខែ មករា ឆ្នាំ២០២៣លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៃមន្ទីរកសិកម្ម បានដឹកនាំ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់
ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សង្កាត់រដ្ឋបាលជលផលបរិបូណ៌ និងសហគមន៍នេសាទ បានចុះល្បាតនិង បង្រ្កាបបទល្មើសជលផល នៅត្រង់ចំណុចចុងព្រែកឆ្ដោរ(បឹងកំរៀក) ចំណុច៊ចុងព្រែកតាពេជ និងព្រែកអ្នកតាស្នែង ក្នុងភូមិសាស្រ្ត ស្រុកជលគីរីនិង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយប្រើ
ប្រាស់កម្លាំងសរុបចំនួន១៣នាក់ និងមធ្យោបាយកាណូតស្មាច់ចំនួន
០៤គ្រឿង។
លោក លី ឡា បានបញ្ជាក់ដឹងថា ការបង្ក្រាបការបង្ក្រាបបទល្មើសនេសាទខាងលើជាលទ្ធផលកម្លាំងសមត្ថកិច្ច
យើងបានបំផ្លាញចោលនូវ វត្ថុតាងរួមមាន៖ របាំងស្បៃមុង១ករណីស្មើនិង១៤កន្លែងប្រវែង៤៥០ម៉ែត្រ លូស្បៃមុងចំនួន១៥មាត់និងរុះរើរបាំងសាច់អួន១ករណីស្មើនិង០៥កន្លែងប្រវែង
៥០០ម៉ែត្រលបលូសាច់អួន ចំនួន០៨
មាត់.បង្គោលសរុបចំនួន៦០០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ
វិញចំនួន ២៥០គីឡូក្រាម។
ក្នុងនោះលោក លី ឡា ក៏បានអំពាវនាវដល់ បងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍ល្មើស
ច្បាប់ចាប់ត្រីជាបន្តបន្ទាប់ទៀតជាពិសេសឧបករណ៍ឆក់ឧបករស្បៃមុងដែលជាប្រភេទឧបករណ៍ខុសច្បាប់បំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕
សុខ គឹមសៀន