អាវកាស់យានិកស្រីដ៏ស្រស់ស្អាត់របស់រុស្ស៊ីឈ្មោះ Yelena Serova បានឡើងទៅស្ថានីយ៍អាវកាស់អន្តរជាតិISSប្រកបដោយជោគជ័យតាមយានអាវកាស់TMA-14M ។
នាងYelena Serova អាអាវកាស់យានិកដែលបានឡើងទៅលើអាវកាស់លើកដំបូងគេបង្អស់ក្នុងរយៈពេល១៧ឆ្នាំកន្លងមក។រួមដំណើរនៅក្នុងការហោះហើរនោះមាន អាវកាសយានិក Alexander Samokutyayev ជាជនជាតិរុស្ស៊ិដូចគ្នា និងម្នាក់ទៅឈ្មោះBarry Wilmore ជាបុគ្គលិករបស់ណាហ្សា។
អាវកាស់យានិកទាំងនោះបានឡើងទៅស្ថានីយ៍អាវកាស់អន្តរជាតិតាំយានអាវកាស់TMA-14M ដែលបាញបង្ហោះចេញពីទីតាំងអាវកាស់Baikonur ស្ថិតនៅតំបន់Kazakhstan។ នៅក្នុងការប្រកាស់របស់អង្គការអាវកាស់រុស្ស៊ីRoscosmos ឲ្យដឹងថាយានអាវកាសបានធ្វើតំណើរប្រកបដោយជោជជ័យទៅលើតារាវិធីផែនដីហើយតផ្ជាប់ជាមួយស្ថានីយ៍អាវកាស់អន្តរជាតិISS ក្រោយការហោះហើរជាង៦ម៉ោង។ អាវកាស់យាននិកទាំងអស់មានសុខភាពល្អប្រលើធម្មតា។
តាមគម្រោង អាវកាស់យានិកទាំងបីនាក់ដែលទើបតែឡើងទៅកាន់ស្ថានីយអាវកាស់នឹងត្រូវធ្វើការនៅទីនោះរយៈពេល១៦៩ថ្ងៃទើបវិលទ្រឡប់មកកាន់ផែនដីវិញ។ អ្វីដែលគេគត់សម្គាល់នោះគឺអាកាស់យានិកស្រីដែលមានរូបសម្បត្តិស្រស់ស្អាតជនជាតិរុស្ស៊ីតំបូងឡើងទៅកាន់ដែនអាវកាស់។ ស្ត្រីជនជាតិរុស្ស៊ីដំបូងគេបង្អស់ឡើងទៅកាន់ស្ថានីយអាវកាស់គឺនាងValentina Tereshkova កាលពីឆ្នាំ១៩៦៣ ។
ចាប់តាំងពីស្ថានីយអាវកាស់បង្កើតឡើង មានស្ត្រីដល់ទៅ៥៧នាក់បានឡើងទៅលើស្ថានីនៅលំហរអាកាស់ ហើយក្នុងចំណោមនោះមានស្ត្រី៤នាក់ស្លាប់ដោយសារតែការផ្ទុះឆេះយាវអាវកាស់ពេលហោះហើរ៕