កំពង់ឆ្នាំងៈ សមិទ្ធផលនានា និង ព្រះវិហារថ្មី ក្នុងវត្តមហាកុសលចេតនារាម ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធីបញ្ចុះខណ្ឌសីម៉ា និង សម្ពោធឆ្លងសមិទ្ធផលនានាដាក់ឱ្យប្រើប្រាស់ នៅព្រឹក ថ្ងៃទី ៣០ខែមករាឆ្នាំ២០២៣ប្រព្រឹត្ត
ទៅក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិកាក្រសួងសាធារណ
ការនិងដឹកជញ្ជូនលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និង ព្រះទេពមុនីសុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តពីព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្ត ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត ព្រះកោល្បបញ្ញោផន សូឡា ព្រះអនុគណស្តីទី ស្រុកទឹកផុស ព្រះគ្រូវិរិយមុនីកោសល ហ៊ួន
សុភឿន ព្រះសមុហ៍គណស្រុកទឹកផុសនិងជាព្រះចៅអធិការវត្តមហាកុសលចេតនារាម ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះជំនួយការសាលាគណខេត្ត មន្រ្តីសង្ឃស្រុក និង មានការអញ្ជើញចូលរួមពី
លោក សរ លាង ប្រធានមន្ទីរធម្មការ
និង សាសនាខេត្ត លោក សូត្រ សង់ អភិបាលស្រុកទឹកផុស ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកថ្នាក់ដឹកនាំមន្រ្តីសង្ឃស្រុក ថ្នាក់ដឹកនាំអង្គភាពជុំវិញស្រុក អាជ្ញាធរឃុំ និង ប្រជាពុទ្ធបរិស័ទចូល
រួមផងដែរ ។
លោកយិន សាវ៉េន បានមានប្រសាសន៍បញ្ជាក់ថាៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ
២០០៣ ឯកឧត្តម តូច ចាន់កុសល អាជ្ញាធរមូលដ្ឋាន និង ប្រជាពុទ្ធបរិស័ទ បានឯកភាពគ្នាដាក់ពាក្យស្នើសុំបង្កើតសាលាបុណ្យទៅជាអាស្រម ឌីយ៉ាណែតកុសលរាម ។ ព្រះគ្រូចៅធិការ លោកអាចារ្យ គណៈកម្មការអាស្រម បានសហការជាមួយអាជ្ញាធរបាន ដាក់ពាក្យស្នើសុំទៅក្រសួងធម្មការ និងសាសនា ដើម្បីប្រែក្លាយអាស្រមទៅជាវត្តវិញ និងទទួលបានប្រកាសស្តីពីការអនុញ្ញាតឲ្យ ផ្ទេរពីអាស្រមទៅជា វត្តមហាកុសលចេតនារាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ហើយបានកសាងជាបន្ត
បន្ទាប់រហូតដល់ពេលនេះ ។
ព្រះវិហារដ៏ស្កឹមស្កៃថ្មី និង សមិទ្ធិផលថ្មីៗជាច្រើនក្នុងវត្តនេះបានចំណាយថវិកា
អស់ប្រមាណជាង ២៨ម៉ឺនដុល្លាសហរដ្ឋ
អាមេរិក ដែល បានការចូលរួមបរិច្ចាគជាច្រើនពី ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន រួមនិងប្រជាពុទ្ធិបរស័ទ្ធ បានធ្វើឱ្យសមិទ្ធផលក្នុងវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់តែម្តង ។
លោក យិន សាវ៉េន បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងអោយគ្រប់ដូស បន្តប្រយ័ត្នដោយអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែនគឺ៣កុំនិង៣ការពារដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
កុំអោយកើតមានក្នុងសហគមន៍និងគ្រួសាររបស់យើង ។
ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីអពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
នៅក្នុងឱកាសនោះ ឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍ថាៈក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹក
នាំប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ ដោយបានបានអនុវត្តតាមកម្មវិធីនយោ បាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព មានស្ថិរភាព មានសន្តិសុខ សណ្តាប់ធ្នាប់មានការគោរពសិទ្ធិមនុស្ស មិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ស្របតាម គោលការណ៍នៃលទ្ធិ
ប្រជាធិបតេយ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង បងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មគាំទ្ររាជរដ្ឋាភិបាល និងអនុវត្គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលបានធ្វើឲ្យប្រជាពលរដ្ឋ បានរស់នៅដោយភាពសុខដុមរមនា និងមានការអភិវឌ្ឍ រីកចម្រើនយ៉ាងធំធេងលើគ្រប់វិស័យ។
ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍ រួមគ្នា ថែរក្សានូវសមិទ្ធផលនានាឱ្យបានគង់ វង្ស សម្រាប់ទុកដល់ កូនចៅ ជំនាន់ក្រោយៗបន្តវេន។
ឯកឧត្តម តូច ចាន់កុសល បានផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយក ចិត្តទុកដាក់ ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់ សំបុត្រកំណើតការធ្វើអត្តសញ្ញាណប័ណ្ណការងារនានា ដែល ប្រជាពលរដ្ឋចាំបាច់ ត្រូវការសេវាពីអាជ្ញាធរ គឺត្រូវតែអនុវត្តនិងផ្តល់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់ ។
ចុងបញ្ចប់គណអធិបតីបានកាន់ខ្សែបូរណ៍ សម្ពោធសមិទ្ធផលនានាក្នុងវត្ត និង កាត់ឫសសីមាព្រះវិហារថ្មី ក្នុងវត្តមហាកុសលចេតនារាមដាក់អោយប្រើប្រាស់ជាផ្លូវការផងដែរ៕សុខ គឹមសៀន