រដ្ឋមន្ត្រីការការបរទេសរុស្ស៊ីលោល Sergei Lavrov បានប្រើប្រាស់ពាក្យថា(Reset) សម្រាប់ទំនាក់ទំនងជាមួយអាមេរិកឲ្យមានភាពប្រសើរឡើង ដោយមួយរយៈពេលចុងក្រោយនេះទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាកគ្នាដោយបញ្ហាផ្សេងៗនៅលើពិភពលោក។
ឆ្លើយតបនិងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានChannel 5 របស់រុស្ស៊ី លោកឡារ៉ូវបញ្ចាក់ថា ចាំបាច់ត្រូវតែរៀបចំឡើងវិញនៅទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកឲ្យល្អប្រសើឡើង។ លោកក៏បានថ្កោលទោសដល់ទីក្រុងវ៉ាស៊ីនតោនថាជាអ្នកធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ក្នុងសភាពអាក្រក់។ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិលោកឡារ៉ូវទម្លក់កំហុសទៅឲ្យអាមេរិកថាបានបង្ករឲ្យមានអសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែន។
លោកឡារ៉ូវបានប្រើប្រាស់ពាក្យ នៅក្នុងវិស័យព័ត៌មានវិទ្យាថា(Reset)សម្រាប់ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក។ លោកក៏បានលើកឡើងពីការប្រកាស់របស់ប្រធានាធិបតីអាមេរិកប្រកាស់កាលពីឆ្នាំ២០០៩ថាចងឲ្យមានទំនាក់ទមនងប្រសើជាមួយរុស្ស៊ី។នៅពេលនោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុន បានជូនកាដូដល់សមភាគីរុស្ស៊ីដោយមាន អស្សReset ផងដែរ។
សកម្មភាពខាងលើក្រោយពេលដែលរុស្ស៊ីនិងអាមេរិកទទួលរងការខាតបង់ជាច្រើនដោយសារតែការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកជុំវិញវិបត្តិអ៊ុយក្រែន។ ដូច្នេះបើប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងបែកនោះមិនមានជារឿងល្អនោះឡើយផ្ទុយទៅវិញមានតែការខាតបង់ប៉ុណ្ណោះ៕