គុយបា នឹង​បញ្ជូន​គ្រូពេទ្យ ៤៦១​នាក់ ទៅ​អាហ្វ្រិក​ខាងលិច ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង អ៊ី​បូ​ឡា

0

​បើតាម​សារព័ត៌មាន​ក្នុងស្រុក​របស់​គុយបា បាន​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស គុយបា នឹង​បញ្ជូន​វេជ្ជបណ្ឌិត និង​គិ​លា​នុប​ដ្ឋា​យ​ការសរុប​ចំនួន ៤៦១​នាក់ ទៅ​ប្រទេស​អាហ្វ្រិក​ខាងលិច ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អ៊ី​បូ​ឡា​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៤​ថា ក្រុម​ដំបូង​ដែលជា​ភ្នាក់ងារ​ថែទាំ​សុខភាព​មាន​ចំនួន ១៦៥​នាក់ នឹងធ្វើ​ដំណើរ​ទៅដល់​ប្រទេស សៀ​រ៉ា​ឡេ​អូន នៅ​ដើមខែ​តុលា​ខាងមុខ ក្នុងនោះ​មាន វេជ្ជបណ្ឌិត ៦២​នាក់ និង​គិ​លា​នុប​ដ្ឋា​យ​ការ ១០៣​នាក់​។​
​សារព័ត៌មាន​រដ្ឋ ព្រី​ន​សា ឡា​ទីណា បាន​ផ្សាយ​ថា ចំណែក​ក្រុមទី​ពីរ គឺមាន​វេជ្ជបណ្ឌិត និង​គិ​លា​នុប​ដ្ឋា​យ​ការ ចំនួន ២៩៦​នាក់ នឹងធ្វើ​ដំណើរ​ទៅដល់​ប្រទេស លី​ប៊ី​រី និង​ប្រទេស ហ្គី​ណេ​​ពាក់ព័ន្ធ​នឹង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ អគ្គលេខាធិការ​

អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​និយាយ​ដោយ​ថ្លែងអំណរគុណ​ចំពោះ​គុយបា ដែល​បានជា​ជំនួយ​ថ្នាំពេទ្យ​ដល់​ប្រទេស​អាហ្វ្រិក​ខាងលិច ក្នុងការ​ប្រឆាំងនឹង​វិបត្តិ​អ៊ី​បូ​ឡា ខណៈ​វីរុស​នេះ​បានសម្លាប់​មនុស្ស​អស់យ៉ាង​ហោចណាស់ ២.៥០០​នាក់ នៅ​អាហ្វ្រិក​ខាងលិច ចាប់តាំងពី​បាន​ផ្ទុះឡើង​កាលពី​ខែមីនា​មក​៕