មនុស្ស ២នាក់បានស្លាប់ក្នុងហេតុការឆេះក្លឹបកម្សាន្តមួយកន្លែងក្នុងក្រុងព្រះសីហនុនាយប់ថ្ងៃទី៣០ខែមករា ឆ្នាំ ២០២៣

0

 

ខេត្តព្រះសីហនុ៖ ក្លឹបកម្សាន្តមួយកន្លែងមានឈ្មោះ Julie & Anna Tokyo ត្រូវបានអគ្គិភ័យឆាបឆេះ ដែល គេសង្ស័យថាបណ្តាលមកពីផ្កាភ្លើងចេញក្រុមជាងផ្សារដែកនិងបានបង្ករ ឲ្យមនុស្សប្រុសស្រីចំនួន ២នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង២នាក់ទៀតរងរបួស។ហេតុការណ៍ដ៏អាក្រក់ នេះបានកើតឡើង នៅវេលាម៉ោង២០យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចតំបន់ឧតុនិយម ក្នុងភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

ជុំវិញករណីនេះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថាករណីអគ្គីភ័យឆេះក្លឹបខាងលើនេះ សង្ស័យអាចបណ្ដាលមកពីការធ្វេសប្រហែសក្នុងការផ្សារដែកនៅផ្នែកដំបូលហើយផ្កាភ្លើង បានខ្ទាតមក ត្រូវ សាឡុងក្នុងក្លឹបទើបបណ្ដាលឱ្យឆាបឆេះបែបនេះតែម្តងទៅ។ក្នុងពេលកើតហេតុបុគ្គលិកនៅក្នុងក្លឹបមានការស្លន់ស្លោខ្លះបានថប់ដង្ហើមដួលសន្លប់  ក្នុងនោះមានជាងដែកម្នាក់និងអ្នករត់តុម្នាក់ស្លាប់និង០២នាក់ផ្សេង ទៀតរង របួស។ក្នុងហេតុនេះដែរសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់២គ្រឿងហើយភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២១កន្លះយប់ថ្ងៃដ៏ដែល។ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនថៅកែក្លឹប និងអ្នកគ្រប់គ្រងក្លឹប ទៅសួរ នាំនៅអធិការក្រុងព្រះសីហនុជុំវិញករណីអគ្គីភ័យនេះ៕ដោយនាគសមុទ្រ)