បន្ទាយមានជ័យ៖. សេវាសុខាភិបាលការព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសរអានោះ សម្រាប់ស្រុកលោក មានធ្វើនៅ៣ទីកន្លែង។កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២៣ នៅក្នុងសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានផ្តើមបើកយុទ្ធនាការ ព្យាបាល ជង្ងី ទូទៅ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ-អាមេរិកាំង ។
តមក លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសួរសុខទុក្ខគ្រូពេទ្យនិងពលរដ្ឋដែលមកទទួលសេវានេះ ។
លោក លី សុវណ្ណ រិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកពិន សេងហាប់ អភិបាលស្តីទីស្រុកមង្គលបូរី លោកវេជ្ជបណ្ឌិត រដ្ឋបាលស្រុកមង្គលបូរី រដ្ឋបាលឃុំ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិចកាំងចំនួន១១៥នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងស្រុកជាច្រើននាក់ទៀត ចូលរួមក្នុងពិធីនោះ។
លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា : មន្ទីរសុខាភិបាលសូមថ្លែងអគុណ និងសូមសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិចកាំង ដែលបានពួតដៃគ្នា ទិញថ្មាំពេទ្យ និង វ៉ែនតារាប់ពាន់សំរាប់មនុស្សចាស់ យកមកព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋមកពីទូទាំង ៩ ស្រុក ក្រុងដោយឥតគិតថ្លៃក្នុង រយៈពេល៩ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភ:ឆ្នាំ ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទី ល្ងាច ។ កន្លែងផ្តល់សេវា មាន៣ទីកន្លែង :កន្លែងទី១ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក រយ:ពេល៧ថ្ងៃ ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី០៥ខែកុម្ភ:ឆ្នាំ២០២៣ ។ កន្លែងទី២ៈ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល២ថ្ងៃចាប់ពីថ្ងៃទី២ខែកុម្ភ: ដល់៣ខែកុម្ភ: ឆ្នាំ២០២៣ កន្លែងទី៣ៈ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល២ថ្ងៃពីថ្ងៃទី២ខែកុម្ភ:ដល់៣ខែកុម្ភ: ឆ្នាំ២០២៣ ។
លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ក្រុមវេជ្ជបណ្ឌិតសមាគនសុខាភិបាល ខ្មែរអាមេរិចកាំង ធ្វើសកម្មភាពចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ នាពេលនោះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ គឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានច្រើនសម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ។
លោក លី សុវណ្ណរិទ្ធិបានបន្តថា បន្ថែមលើក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហគមសុខាភិបាលខ្មែរ-អាមេរិចកាំងដែលមានវេជ្ជបណ្ឌិតចំណានៗនិងមានថ្នាំពេទ្យជាច្រើនមុខ ក៏មានគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោហ៊ុនសែនជាច្រើននាក់មករួមសហប្រតិបត្តិការផងដែរ មកពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។
ក្នុងនោះ មានជម្ងឺទទៅ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាជូន ដោយមិនឥតគិតថ្លៃដល់ពលរដ្ឋនៅ ស្រុកមង្គលបូរី។ ពិសេសនៅជនបទដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ:ក្នុងបំនងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោកថ្លែងថា : វាពិតជាការចូលរួមចំណែកយ៉ាងសំខានក្នុងការលើកកម្ពស់សុខមាភាព សុខភាពប្រជាពលរដ្ឋក្នុងខេត្ត។
ជាមួយគ្នានោះ លោកបានផ្ញើសារអញ្ជើញពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពសូមមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ។
សូមរំលឹកថា ជារៀងរាល់រដូវនៃឆ្នាំនិមួយៗ ពិសេសនៅអំឡុងមុនរដូវបោះឆ្នោត ងមានគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា កម្ពុជាចម្រុះបរទេសនិងបរទេសមកពីប្រទេសនានាជាមិត្តតែងចូលមកធ្វើការងារមនុស្សធម័ខាងសុខភាពដូចជាពិនិត្យ ព្យាបាលជម្ងឺ បំប៉នសុខុមាលពលរដ្ឋខ្មែរនិងផ្តល់អំណោយផងដែរ ៕ដោយ៖ឃិន គន្ធា