តើអាជ្ញាធរខេត្តក្រុងកែប មានចំណា ត់ ការទៅលើសំណង់អាណាធិបតេ យ្យនេះដែរឬទេ?

0

កែប)៖តើចំណាត់ការ របស់អាជ្ញា ធរក្រុងកែប មានប្រសិទ្ធភាពដែឬទេសម្រាប់អ្នកសាងសង់ សំណង់រំលោ ភលើផ្លូវសាធារណៈ និងនៅលើប្រព័ន្ធលូទឹក មួយកន្លែងនៅទល់ មុខមន្ទីរ បក្សខេត្តកែប នៅតែបន្តអោយម្ចាស់សំណង់សាងសង់ទាំងបំពានច្បាប់ទៀតផង។

ទីតាំងសង់សំណង់ នៅតាមបណ្តោ យផ្លូវជាតិ លេខ៣៣A ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
សម្រាប់សំណង់មួយនេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន និង មន្រ្តីភូមិបាលក្រុងនិងខេត្ត ក៍មិនហានមកជិតដែរខ្លាចអំណាច ម្ចាស់សំណង់ខាងលើនេះ។
ប្រភពមួយសូមមិន បញ្ចេញឈ្មោះ បានអោយដឹងថា ម្ចាស់សំណង់ខា ងលើ ជាមន្រីពន្ធដា ខេត្តកែប នៅ តែបន្តសាងសង់ ដោយគ្មានញញើ តញញើតច្បាប់ រហូតបានជោគជ័យ ។

សារព័ត៌មានយើង មិនអាចសុំការបំ ភ្លឺពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបាននៅឡើយនោះទេ ដោយសារគាត់ រវល់ជាប់ប្រជុំ។

ប្រជាពលរដ្ឋរងគ្រោះ បានលើក ឡើងថា ​បើសិនអាជ្ញាធរក្រុងកែបគ្មានលទ្ធភាព ចុះទប់ស្កាត់សំណង់ខុសច្បាប់មួយនេះ ចឹងមានតែឲ្យម្ចាស់សំណង់ ទៅធ្វើអាជ្ញាធរ វិញទៅ ទើបត្រឹមត្រូវ ឬមួយនៅបណ្ដែ តបណ្ដោយ ឲ្យបុគ្គលនេះធ្វើគំរូអាក្រក់ទៅដល់អ្នកដទៃ។

ប្រជាពលរដ្ឋសូម សំណូមពរដល់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ខេង យ័ន អភិបាល ក្រុងកែប ជួយចាត់វិធានការសំណង់ខុសច្បាប់មួយនេះឲ្យមានប្រសិទ្ធ ភាព មិនគួរណាទុកឲ្យ សង់រំលោភដីរបស់រដ្ឋ បែបនេះឡើយ បើដូច្នេះ មែនច្បាប់ គ្មានប្រសិទ្ធភាព សម្រាប់អ្នកអនុវត្តនោះទេ។