កំពង់ឆ្នាំង : នៅព្រឹកទី 31 ខែមករាឆ្នាំ 2023 នេះបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន១៥០គ្រួសារ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានទទួលអំណោយគ្រឿង
ឧបភោគបរិភោគនិងសម្ភារៈផ្សេងៗជាច្រើនទៀតពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៧ របស់ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជានិង លោកជំទាវ ឈីវ ភិរម្យ ។
កម្មវិធីចង្ក្រានសប្បុរសខាងលើនេះដែលមានការអញ្ចើញចូលរួមពី ឯកឧត្តម ឈាន ហន រដ្ឋមន្ត្រីក្រសួងព្រះបរម
រាជវាំង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបរិបូណ៌ ជាប្រធានក្រុម
ការងារចុះមូលដ្ឋានឃុំពន្លៃ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្យម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងឯកឧត្តមលី ណារុន សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងសរចុះជួយមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈ
មេធាវីនៃ ព្រះរាជាណាចក្រ និង លោក
ជំទាវ ឈីវ ភារម្យ ឯកឧត្តម អ៊ុនផេង ពុធវិសាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំចក ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក
ជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម លោក
ជំទាវ ប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីមន្ត្រីរាជការតាមបណ្តាមន្ទីរស្ថាប័ន និងប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម លី ច័ន្ទតុលាប្រធានគណៈ
មេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ចាក់ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តមេរៀន ទាំងបី របស់ក្រុមការ
ងារនៃកម្មវិធី ចង្ក្រានសប្បុរស ដោយទី1
សូមប្រឹងប្រែងអោយបញ្ជូនកូនចៅ បានទៅរៀន ជួយមើលថែ និងដាស់តឿនបន្ថែមដើម្បីរៀនអោយបានពូកែ និងរៀនអោយបានខ្ពស់ ទី2 សូមអរគុណសន្តិភាព មានសន្តិភាព មានឱកាស បានទៅរៀន និង មានឱកាសបង្កើតភាពរុងរឿង សម្រាប់គ្រួសារ ក៏ដូចជាសង្គមជាតិ និងទី3 ចេះចែករំលែក និង បន្តចែករំលែក និងជួយគ្នាទៅវិញទៅមក។
ថ្លែងក្នុងពិធី ចង្ក្រានសប្បុរសលើកទី១៧ ឯកឧត្តម ឈាន ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អនុប្រធានក្រុមការងារ
ចុះជួយមូលដ្ឋានស្រុកបរិបូណ៌ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គ
ពិធី ដោយក្តីនឹករលឹក និងការគិតគូរ
អំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព ។
ឯកឧត្តម បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម រួម
ចំណែក ជួយដល់សង្គម ជួយដល់បង
ប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត តាមរយៈ កម្មិវធីចង្ក្រានសប្បុរសនេះក្រោមការដឹកនាំរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជា
ណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ជា ស្ថាបនិក ក្នុងកម្មវិធីចង្ក្រានសប្បុរស រួមជាមួយ ក្រុមការងារ និងបងប្អូនសប្បុរសជននានា។
ឯកឧត្តម បានគួសបញ្ចាក់ថា បាវវចនា របស់កម្មវិធី ចង្ក្រានសប្បុរសនេះ មិនខុសពីក្រុមការងារចុះជួយឃុំទន្លេបិទទេ តែងតែរំលឹក ដល់ប្រជាពលរដ្ឋ អរគុណសន្តិភាព អរគុណសម្តេចតេជោ យើងជំរុញឲ្យកូនចៅខិតខំរៀនសូត្រ និងត្រូវចេះចែករំលែកដល់អ្នកអត់ជាងខ្លួន ៕
សុខ គឹមសៀន