​មន្ដ្រី ៖ វៀតណាម​ទទួលបាន​ភ្ញៀវ​បរទេស​ចំនួន​៦​លាន​នាក់​នៅក្នុង​រយៈពេល​៩​ខែ​នេះ

0

លោក Nguyen Van Tuan អគ្គនាយក​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម ដែល​ស្ថិតក្រោម​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​បានឱ្យដឹងថា វៀតណាម​បាន​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវ​អន្ដរ​ជាតិប្រមាណ​ជា​៦.០៦២​លាន​នាក់​នៅក្នុង រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​នេះ ពោល​កើនឡើង​១០,៤២​ភាគរយ​ធៀប នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។​download (5)
​ដោយយោង ទៅតាម​ការិយាល័យ ស្ថិតិ​ទូទៅ​របស់​វៀតណាម​បានឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវទេសចរ​មកកាន់​ប្រទេស វៀតណាម​ក្នុង​រយៈពេល​៩​ខែ​នេះ​មាន​ភ្ញៀវ ទេសចរ​ចំនួន​៣,៦៥​លាន​នាក់មក​ធ្វើ ទស្សនកិច្ច​ក្នុងនាម​ជា​អ្នកធ្វើដំណើរ​កម្សាន្ដ ពោលគឺ​កើនឡើង​៨,៨​ភាគរយ​។ ភ្ញៀវទេសចរ​ប្រហែលជា​១,០១​លាន​នាក់មក​ធ្វើ​ទស្សនកិច្ច​ក្នុងនាម​ជា ពាណិជ្ជករ​និង​ចំនួន​១,០៤​លាន​នាក់មក​សួរ​សុខ​ទុក​បងប្អូន ។
​ប្រទេស ចិន កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក តៃវ៉ាន់ កម្ពុជា និង រុស្ស៊ី​គឺជា​ប្រភព​នៃ​ភ្ញៀវទេសចរ​ដ៏​ច្រើន​បំផុត​ដែល​មក​ប្រទេស​វៀតណាម ក្នុង រយៈពេល​នេះ ។
​ការិយាល័យ ស្ថិតិ​បានឱ្យដឹង​ទៀតថា ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​នេះ​ប្រទេស​នេះ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ពី ប្រទេស​ចិន​ចំនួន​១,៥៤​លាន​នាក់​(​កើនឡើង ១៣,៥​ភាគរយ​) ប្រទេស​កូរ៉េខាងត្បូង ចំនួន​៦១៨.៥០០​នាក់​(​កើនឡើង ១០ ភាគរយ​) ប្រទេស​ជប៉ុន​ចំនួន​៤៨៦. ៤០០​នាក់​(​កើនឡើង​៨,១​ភាគរយ​)​។​
​ដោយយោង ទៅតាម​លោក Tuan បានឱ្យដឹង​ទៀតថា ចំនួន​ភ្ញៀវ​ក្នុងស្រុក ក្នុង​រយៈពេល​៩​ខែ​នេះ​ត្រូវបាន​គេ​ប៉ាន់ ស្មានថា​នឹង​ឈានដល់​៣២,៤​លាន​នាក់ ពោលគឺ​កើនឡើង​៧​្ប​៦​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។​
​ខណៈនោះ ដែរ​ចំណូល​សរុប​ពី​ភ្ញៀវ ទេសចរ​វៀតណាម​ចាប់ពី​ខែមករា​ដល់ ខែកញ្ញា​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា នឹង ឈានដល់​ចំនួន​៨,៤៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោលគឺ​កើនឡើង ១៩,២៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។​
​នៅក្នុង ទីក្រុង​ហាណូយ​ក្នុង​រយៈពេល ៩​ខែ​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ ប្រហែលជា​១,៥​លាន​នាក់​បានមក​ធ្វើ ទស្សនកិច្ច​ក្នុង​ទីក្រុង​នេះ ពោលគឺ​កើន ឡើង​១៧,១​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ៕