បន្ទាយមានជ័យ៖ក្នុងរយៈពេលពេញមួយថ្ងៃនៃអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យដោយមហាសន្និបាតទាំងមូលបានអនុវត្តនិងគោរពតាមកម្មវិធីដែលបានត្រឹមត្រូវដោយមានការសម្របសម្រួលពីមន្ទីរធម្មការនិងសាសនាខេត្តនិងព្រះមេគណខេត្តទាំងពីរគណៈ នាថ្ងៃទី៣១ មករា២០២៣។
អនុសំវចរមហាសន្និបាតមន្ត្រីសង្ឃ បានបង្ហាញពីគោលបំណងដើម្បី ក្រៅអំពីសុំប្រកាសលើកទី១ ដល់លើកទី៣០ បានលើកឡើងពីបទអន្តរាគមន៍បញ្ហាប្រឈមនិងដោះស្រាយសំណូមពររបស់សាលាគុនសាលាអនុគណព្រះចៅអធិការអាចារ្យគណៈកម្មការបានពិភាក្សាយ៉ាងផុលផុសដើម្បីប្តូរបទពិសោធទៅវិញទៅមកលើចំណុចខ្លាំងចំណុចខ្សោយបញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដោយខិតខំយកអស់កម្លាំងកាយចិត្តដើម្បីត្រួតពិនិត្យនិងវាយតម្លៃនិងលើកទិសដៅអនុវត្តបន្តក្នុងនេះផងដែរមន្ទីរអង្គភាពរួមមានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈមន្ទីរបរិស្ថានខេត្តបានឡើងមានចំណាប់អារម្មណ៍ចំពោះទីវត្តអារាមនានាទៅចូលរួមថែរក្សានូវសមិទ្ធផលដែលមានអាយុកាលយូរឆ្នាំនិងរក្សាបង្កើន ដ្ឋានឲ្យបានល្អស្អាតជាលទ្ធផលនៃមហាសន្និបាតនេះសង្កេតឃើញមានបញ្ហាប្រឈមខ្លះត្រូវលើកយកមកដោះស្រាយជៀសវាងនូវជម្លោះអធិករណ៍ណាមួយកើតឡើងពោលគឺត្រូវលុបបំបាត់នូវវប្បធម៌រៃអង្គាសខុសពេលវេលា។
ពិធីបិទមហាសន្និបាតមន្ត្រីសង្ឃខេត្តនេះដែរប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានលើកឡើងថា ក្រោយពីបានធ្វើការពិភាក្សារកដំណោះស្រាយជុំវិញបញ្ហាដែលបានលើកឡើងរួចមកនិងមាន ដឹកនាំព្រមទាំងព្រះមន្ត្រីសង្ឃនិងសហការបន្តពង្រឹងគុណភាពទាំងគ្រប់គ្រងវត្តអារាមឲ្យមានរបៀបរៀបរយសាមគ្គីភាពរក្សាតម្លៃព្រះពុទ្ធសាសនាបន្តជំរុញក្នុងការរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្តស្រុកក្រុងបន្តខិតខំពង្រឹងពង្រីកសាលាពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យនិងគ្រូបង្រៀនឲ្យ គុណភាពល្អ។
ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តមហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការនិងសាសនាដែលបានសហការជាមួយសាលាគណខេត្តបានធ្វើឲ្យអង្គមហាសន្និបាតទទួលបានជោគជ័យ។
ឯកឧត្ដមក៏សូមផ្តាំផ្ញើដល់ប្រធាន អង្គអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុងរក្សាតម្លៃព្រះពុទ្ធសាសនាទៅឲ្យវត្តអារាមក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងទាំងផ្លូវលោកលើធម៌អប់រំផ្លូវចិត្តចៀសវាងនូវអំពើហិង្សា ជាពិសេសបន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មលើសាសនាកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍លាភសក្ការៈតាមគ្រប់រូបភាពដូចជា ការឃោសនារៃអង្គាសអុកពេលមានច្បាប់ទម្លាប់ត្រឹមត្រូវនិងតាមទីប្រជុំជនសាធារណៈធ្វើឲ្យជះឥទ្ធិពលអាក្រក់បាត់បង់នូវតម្លៃនៃព្រះពុទ្ធសាសនា។
ចុងក្រោយ គណៈអធិបតីបានប្រគល់ប័ណ្ណសរសើរបានថ្លែងនូវអំណរគុណនិងពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៣៣អង្គផងដែរ៕ដោយ៖ឃិន គន្ធា