បន្ទាយមានជ័យះ សាកសពពលករខ្មែរដែលស្លាប់ដោយសារបាក់ស្រុតអា គារនៅប្រទេសថៃកាលពីថ្ងៃទី២៥កុម្ភះឆ្នាំ២០១៤នៅខេត្តសមុទ្រប្រាកាននោះត្រូវបានបញ្ជូនមកដល់ខ្មែរវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ តាមសំដីរបស់លោក នេត សារី អគ្គកុងសុលកម្ពុជាប្រចាំខេត្ត ស្រះកែវ ប្រទេសថៃ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧កុម្ភះឆ្នាំ២០១៤នេះថា សាកសព ពលករខ្មែរដែលស្លាប់ដោយជួបឧប្បតិវក្កហេតុនៅខេត្តសាមុទ្រប្រាកានប្រទេសថៃដោយសារបាកស្រុត អាគារជាន់ទីប្រាំ និងមានស្លាប់ពលករខ្មែរចំនួន៧នាក់ នោះនិងបញ្ជូន មកដល់ដីខ្មែរនៅវេលាម៉ោង៨.៥៥នាទីយប់ថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៤ ហើយក្នុងការបាក់ស្រុតអាគារគម្រោងមន្ទីរពេទ្យដែលមាន
ឈ្មោះរ៉ាម៉ាកៅនោះ ក៏មានរងរបួសធ្ងន់ស្រាលចំនួន១៤នាក់ផងដែរ ដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យប្រទេសថៃក្បែរកន្លែងកើត ហេតុនោះ ហើយសពដែលបញ្ជូនមកដល់ដីខ្មែរ នោះមាន ១.ឈ្មោះ ឈិន រុំ ភេទប្រុសអាយុ៣០ឆ្នាំនៅខេត្តព្រៃវែង ២.ឈ្មោះ អ៊ុន នឹម ភេទប្រុសអាយុ២២ឆ្នាំរស់នៅខេត្ត តាកែវ ៣.ឈ្មោះគង់ ពិសិទ្ធ ភេទស្រីអាយុ៣២ឆ្នាំរស់នៅខេត្ត ស្វាយរៀង ៤.ឈ្មោះ រឿង នាងស្រី ភេទស្រីអាយុ៣២ឆ្នាំ
រស់នៅខេត្ត ព្រៃវែង ៥.ឈ្មោះ ស្ដើង សារ៉ាន់ ភេទប្រុសអាយុ៣០ឆ្នាំរស់នៅខេត្តស្វាយរៀង ៦.ឈ្មោះឆងស្រីនាថ ភេទប្រុ អាយុ៤៨ឆ្នាំេស់នៅខេត្ត ព្រៃវែង និងទី៧. ឈ្មោះ ផូ ណាន ភេទស្រីអាយុ ១៨ឆ្នាំរស់នៅស្រុក មោង ខេត្តបាត់ដំបង សាកសពពលករខ្មែរទាំង៧នាក់ ៥ នាក់ត្រូវបានបងប្អូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ទាំងយប់ ក្នុងនោះដែរមានសពពី គឹសពឈ្មោះ ផូ ណាន នៅខេត្ត
បាត់ដំ បង និងឈ្មោះរឿង នាង ភេទស្រីអាយុ៣២ឆ្នាំខេត្តព្រៃវែង ត្រូវបានក្រុមគ្រួ សារ បានបូជា ទាំងយប់នៅវត្ត បាលិលេយ្យ ក្រុងប៉ោយប៉ែត ដើម្បីយក ធាតុ ទៅធ្វើបុណ្យនៅឯស្រុកកំណើត គួរបញ្ជាក់ផងដែរថា បើតាមសំដី ក្រុមគ្រួសារសាច់ញ្ញាតិដែលធ្វើការជាមួយគ្នាបានបញ្ជាក់ប្រាប់ថា ការបាក់នេះគឹបណ្ដាលមកពី ស្រុត ប្លង់សេជាន់ទីប្រាំ ដែលមានផ្ទុក ឥត ថ្ម ដែកលើសទម្ងន់ និងបណ្ដាល ឲ្យប្រេះស្រុតបាក់តែម្ដង ។
ហើយការស្លាប់នេះជំហ៊ាន ដំបូងក្រុមហ៊ុនដើស្រាយជាសំណងក្នុងសពមួយ ២០០០០បាតសំរាប់ការដឹក ជញ្ជូន និងធ្វើបុណ្យ ហើយពេលក្រោយនិងដោះស្រាយ ក្នុងសពមួយ ១០០០០០ សែនបាតបន្ថែមទៀត ។