សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានភាពចំរូងចំរាស់នៅមុនពេលបោះឆ្នោតជ្រើសរើសសមាជិកអាណត្តិទី៣

0

បន្ទាយមានជ័យ៖ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានភាពចំរូងចំរាស់នៅឡើយមិនទាន់បានដោះស្រាយរួចរាល់ នៅមុនពេល បោះឆ្នោតជ្រើសរើសសមាជិកអាណត្តិទី៣នាថ្ងៃទី៧ខែកុម្ភ: ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ ។

នេះបើតាមកិច្ចប្រជុំសម្របសម្រួលមួយកាលពីថ្ងៃទី២ ខែកុម្ភ:ឆ្នាំ២០២៣ នៅសាលាប្រជុំមន្ទីរពាណិជ្ជកម្មខេត្តដែលដឹកនាំដោយលោកគឹង វណ្ណ: អភិបាលរងខេត្ត និងចូលរួមដោយលោកប៊ុន ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកស្នងការរងនគរបាលខេត្ត លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្ត អនុប្រធាន និងសមាជិកជ្រើសតាំង ។

លោកឈឿង ឈីវអៀនប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងថា : សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តនេះក្នុងអាណត្តិទី៣ លើកទី១ មាន១៥រូប ។ ប៉ុន្តែមានសមាជិក ដាក់ពាក្យលាឈប់២រូប ។ ដូច្នេះការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួន១៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១។ ដោយមានសមាជិកអសកម្មម្នាក់ទៀត សភានេះត្រូវបានស្នើបញ្ឈប់ពីសមាជិកភាពដោយសារអសកម្ម ហើយអនុវត្តផ្ទុយពីបទបញ្ជារផ្ទៃក្នុងនិងលក្ខន្តិក: ។ ហេតុនេះ នៅអាណត្តិទី៣ លើកទី១ ត្រូវបន្ថែមបេក្ខជន /នារីជ្រើសតាំង១រូបជំនួសអ្នកសកម្ម ដោយបេក្ខជន/នារីនោះ ត្រូវជ្រើសរើសរកអ្នកណាដែលគោរពបទបញ្ជារផ្ទៃក្នុង លកខន្តិក: មានឆន្ទះ និងសកម្មការងារ ។

ប៉ុន្តែលោកហ៊ុយ ឡេង.អនុប្រធានសភាពាណិជ្ជកម្មខេត្ត លោកឆេង បញ្ញារឹទ្ធិ សមាជិកជ្រើសតាំង(ឈ្មោះដែលត្រូវសម្គាល់ថាអសកម្ម ហើយស្នើបញ្ឈប់ពីសមាជិកភាពនោះ) បានលើកឡើងថា : ជាគោលការណ៍សមាជិកភាព(លោកឆេង បញ្ញារឹទ្ធិ) មិនទាន់ផុតនៅឡើយរហូតដល់ មានការបោះឆ្នោតជ្រើសរើសសមាជិកអាណត្តិថ្មីនិងមិនទាន់លុបចេញពីអនុក្រឹត្យដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។ឬក៏សាម៉ីខ្លួនមិនលាឈប់ ។
មតិតាមតុកាហ្វេខ្សិបប្រាប់ថា៖ ការដកលោកឆេង បញ្ញារឹទ្ធិមិនទាន់ផុតអណត្តិនេះដោយសារតែ លោកប្រធានក្នុងអណត្តិបារម្មណ៍ខ្លាចចាញ់នៅពេលបោះឆ្នោតជ្រើសរើសសមាជិកអាណត្តិទី៣នាថ្ងៃទី៧ខែកុម្ភ: ព្រោះគាតធ្លាប់ចាញ់ម្ដងហើយពេលបោះឆ្នោត សហគ្រិនវ័យក្មេង។

ដោយមានការខែងគំនិតគ្នាដូច្នេះ អង្គប្រជុំក៏បានបិទ ហើយនឹងធ្វើរបាយការណ៍ជូនសភាពាណិជ្ជកម្មកម្ពុជានិងក្រសួងពាណិជ្ជកម្មដើម្បីពិនិត្យនិងសម្រេច។
ក៏គោរពជម្រាបជូនអភិបាលខេត្តដើម្បីជូនជ្រាបផងដែរ។
មានឧបទ្ទហេតុអីចឹង បើមិនមានការសម្របសម្រួលឬឡបប៊ីមុនទេ បច្ច័យនេះ វាអាចប៉ះពាល់ដល់កាលបរិច្ឆេទនៃបោះឆ្នោតជ្រើសរើសសមាជិកអាណត្តិទី៣នាថ្ងៃទី៧ខែកុម្ភ: ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ ។

សូមបញ្ជាក់ថា : សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើកទី២ (កាលជំនាន់លោកលី អ៊ុតនី ជាប្រធាន)និងអាណត្តិបន្ទាប់ មានលោកឈឿង ឈីវអៀន ជាប្រធាន មាន១៥រូប ។ ក្នុងនោះ ក៏មានឈ្មោះប្រធាននិងសមាជិកដូចឈ្មោះខាងលើដែរ ។ ប៉ុន្តែ ក៏មានសមាជិកមួយចំនួន ពិសេសសមាជិកចាស់ ហើយមានវ័យចំណាស់បានលាឈប់ ។ហើយនៅសល់តែប្រធាន អនុប្រធាននិងសមាជិកដែលមានអាយុចម្លោះ៣០ទៅ៥០ឆ្នាំប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីសប្តាហ៍មុនមានកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣ លើកទី១ ។មានអាជីវករពាណិជ្ជកកម្មបានអញ្ជើញ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានចំនួន ៣៥៦នាក់។
ក្នុងនោះមានបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មមានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួន១៣នាក់ ៕ដោយ៖ឃិន គន្ធា