ឆេះផ្សាររឥណ្ឌូចិនក្បែរផ្សាររោងក្លឿនៅស្រុកអារញ្ញ :ចេញពីឃ្លាំងស្តុកទំនិញ.. អារញ្ញាប្រថេត,

0

,ស្រះកែវ ប្រទេស​ថៃ​៖ អគ្គីភ័យដែលសង្ស័យបង្កពីទុស្សេខ្សែភ្លើងបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងលេខឃ្លាំង ១៣០-១៣១-១៣២- ក្នុងផ្សារឥណ្ឌូចិន ក្បែរក្រុមផ្សាររោងក្លឿឃុំខ្លងលឹកស្រុកអារញ្ញាប្រថេតខេត្តស្រះកែវទល់មុខភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឬច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅវេលាម៉ោង១០នឹង៣៥នាទី។

ប្រភពពីផ្សាររោងក្លឿនិងផ្សារឥណ្ឌូចិននោះបានប្រាប់កាសែតរស្មីកម្ពុជាថា: ភ្លើងដែលអ្នកឃើញដំបូង ក៏ឃើញថាវាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។សាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន ។
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនិងពលរដ្ឋខ្មែរ ថៃដែលស្នាក់នៅនិងប្រកបរបររកស៊ីនៅក្រុមផ្សារថៃ បានតស៊ូជួយអន្តរាគមន៍ពន្លត់អគ្គីភ័យកំពុងឆាបឆេះនោះស្ថិតនៅក្នុងផ្សារឥណ្ឌូចិន ឈាងខាងជើងផ្សាររោងគ្លឿនោះ ។

ប្រភពតាំងពីរំលងអាជ្រាត្រនៃដដែលបន្តថា : ក្រុមជួយពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បានគឺពន្លត់ចំណុចឆេះអស់២ឃ្លាំងនិងមិនអោយរាលដាលឆេះបន្តទៅតូបនិងឃ្លាំងជិតខាងនៅម៉ោងជិត១២អាធ្រាត្រ ។
ប៉ុន្តែមកទល់ព្រឹកថ្ងៃទី០៣ខែកុម្ភ: នេះ ក៏នៅមិនទាន់មានព័ត៌មានពីទំហំខូចខាតឡើយ ៕ដោយ៖ឃិន គន្ធា