រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងកំពង់ឆ្នាំងសូមអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋនិងឯក ជនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ត្រូវយកចិត្តទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ កុំចោលពាស

0

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2023នេះរដ្ឋបាលខេត្ត និងរដ្ឌបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ គ្រប់ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់វេចខ្ចប់ ក៏ដូចជាការពង្រឹង ប្រមូលសំរាម នៅតាមផ្ទះរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម ដើម្បីលើកកំពស់បរិស្ថាន សោភ័ណភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របទៅនឺងបេក្ខភាព ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ” ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ

មហាសេនាបតីតេជោ ហ៊ុន សែន។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្ត និង
រដ្ឌបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវបែប
នេះ នៅក្នុងឱកាសដែលរដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយមន្ទីរទេស
ចរណ៍ ខេត្ត ដោយមានការចូលរួមពី
លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង
មន្រ្តីរាជការអង្គភាពជុំវិញខេត្តកងកំលាំងប្រដាប់អាវុធទាំងបី ស.ស.យ.ក សិស្សា
នុសិស្សសរុបជាង ២០០ នាក់ ធ្វើសកម្ម
ភាពប្រមូលសំរាម នៅតាមដងផ្លូវ និង តាមមាត់ទន្លេផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំង​ដើម្បីចូលរួមអបអរសាទរ
ទិវាជាតិ ទីក្រុងស្អាតលើកទី១១
ឆ្នាំ២០២៣ ក្រោមប្រធានបទ ”ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ “។

រដ្ឋបាលខេត្ត និងរដ្ឌបាលក្រុងកំពង់ឆ្នាំង ក៏សូមអំពាវនាវដែរថាៈ សូមឱ្យគ្រប់ស្ថាប័ន
រដ្ឋ និងឯកជន គ្រប់ទីវត្តអារាម ប្រជាពល
រដ្ឋក្នុងក្រុងកំពង់ឆ្នាំង សូមកុំចាក់សំរាមចោលពាសវាលពាសកាលនៅតាមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ ត្រូវមានធុងសំរាប់ដាក់សំរាម និង រៀបចំឱ្យមានសណ្តាប់ធ្នាប់ សោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកកម្សាន្ត
នៅក្រុងកំពង់ឆ្នាំង ក្នុងការបង្កើនចំណូលប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ ៕
សុខ គឹមសៀន