តំណាងក្រុមហ៊ុន TADA ចូលរួមពិធីប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម សាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

0

ខេត្តសៀមរាប : នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាន់ទី១៨ ទី១៩ និងទី២០ សរុបចំនួន ១៧០នាក់ ក្រោមអធិបភាពលោក ឈួន ភារុន នាយកសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាបនិងជានាយកភូមិភាគពាយ័ព្យ ភ្ញៀវកិត្តិយសជាច្រើនរូបរួមមានគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងតំណាងស្ថាប័នជាដៃគូឧបត្ថម្ភរង្វាន់លើកទឹកចិត្តដល់និស្សិតឆ្នើមដូចជាក្រុមហ៊ុន TADA មន្ទីរព្យាបាលធ្មេញ ជា លាងហេង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។

លោក ផល ពេជ្រភីរុណ ប្រធានសាខា ប្រចាំខេត្តសៀមរាប របស់ក្រុមហ៊ុន តាដា បានរៀបចំរង្វាន់លើកទឹកចិត្តបន្តិចបន្តួចដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ព្រមទាំង ប័ណ្ណបញ្ចុះតម្លៃ ៤០០០៛ រហូតដល់ ៣ដង ជូននិស្សិតឆ្នើម ទាំងអស់ក្នុងកម្មវិធីនេះ ហើយ ក៏បាន លើកទឹកចិត្ត និស្សិតទាំងអស់ អោយខំប្រឹងប្រែងរៀនសូត្របន្ត ហើយពង្រឹងទំនុកចិត្តអោយបានខ្ពស់ជាពិសេសក្នុងឆាកអន្តរជាតិ ហើយត្រូវមានមោទកភាពជានិស្សិត សាកលវិទ្យាល័យបៀលប្រាយម្នាក់ ព្រមទាំងអំពាវនាវអោយប្រើប្រាស់កម្មវិធី TADA សម្រាប់ហៅម៉ូតូកង់៣ ឡាន សម្រាប់ដឹកជញ្ជូន នៅពេលខ្វះមធ្យោបាយធ្វើដំណើរ រឺ ក៏ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណះ អោយបានច្រើន ដើម្បី ទី១ កាត់បន្ថយការបំភាយឧស្ម័នពុល ដល់បរិយាកាស ទី២ ជួយដល់ជីវភាពអ្នកបើកបរទាំងអស់ ក្នុងខេត្តសៀមរាប ព្រោះ ក្រុមហ៊ុន TADA មិនកាត់កម្រៃជើងសារពីអ្នកបើកបរទេ ហើយ
ទី៣ គឺអ្នកកក់ជិះទាំងអស់នឹងមានឱកាស ក្លាយជាអ្នកវិនិយោគដោយមិនដឹងខ្លួន តាមរយះការសន្សំ ពិន្ទុ MVL point ដែលអាចសន្សំហើយប្តូរជា ប្រាក់សុទ្ធបាននៅថ្ងៃខាងមុខ ។

ជាចុងក្រោយ លោក ផល ពេជ្រភីរុណ សូមសរសើរដោយស្មោះអស់ពីចិត្តដល់និស្សិតឆ្នើមទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតទទួលបាន ប័ណ្ណសរសើរនេះ ដែលនេះពិតជា មោទកភាព សម្រាប់និស្សិតផ្ទាល់ សម្រាប់គ្រួសារ សម្រាប់ សកលវិទ្យាល័យបៀលប្រាយ ហើយសង្ឃឹមថា និស្សិតនឹងប្រើសមត្ថភាពនេះ ដើម្បីក្លាយជាចលករ ជួយដល់សេដ្ឋកិច្ចខេត្តសៀមរាប ជាក់ជាមិនខាន ។