ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ សំណោះសំណាលសួរសុខទុក្ខជាមួយក្រុមការងារយុវជនគណបក្សក្រុងស្ទឹងសែន និងស្រុកស្ទោង

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិកសមាជិកា បានអញ្ជើញចូលរួមក្នុងកម្មវិធី ជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមយុវជនគណបក្សក្រុងស្ទឹងសែន និងស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជាង១.០០០នាក់ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ពេញ កែម ប្រធានយុវជនគណបក្សក្រុងស្ទឹងសែន និងលោក សាយ គឹមឡម ប្រធានយុវជនគណបក្សស្រុកស្ទោង បានឡើងរាយការណ៍ យុវជនយើងបានចូលរួមក្នុងចលនាកសាងពង្រីកសមាជិកគណបក្សតាមបណ្ដាសង្កាត់ និងភូមិដូចជាការចលនាយុវជនគ្រប់អាយុបោះឆ្នោត ចូលជាសមាជិកគណបក្ស ជួយក្នុងការងារបញ្ជូនទិន្នន័យនិង គ្រប់គ្រងសមាជិកគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា។

ការថ្លៃងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ងូន រតនៈប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំមានប្រសាសន៍ថា ពង្រឹងក្រុមបក្សដើម្បីធ្វើផែនការឱ្យបានច្បាស់លាស់ ពីបងប្អូនប្រជាពលរដ្ឋដែលបានចំណាកស្រុក អ្នកផ្លាស់ចេញ និងប្រែធាតុនៅក្នុងមូលដ្ឋាន។ ចូលរួមធ្វើការងារបច្ចុប្បន្នភាពជាក់ស្តែង ដើម្បីស្រង់ទិន្នន័យទៅតាមដំណាក់កាល នៅតាមក្រុមនីមួយៗពីការចូលមកជាសមាជិកគណបក្ស និងការកសាងសមាជិកគណបក្សថ្មី កសាងកម្លាំងបន្ថែម ចំពោះសមាជិកសមាជិកាថ្មី ត្រូវផ្ដល់ឱកាសឲ្យពួកគាត់ជួបថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន ដើម្បីឱ្យស្គាល់ពីតួនាទី/ភារកិច្ចរបស់ខ្លួន។

ឯកឧត្តម ងួន រតនៈ ក៏បានសំណូមពរដល់សមាជិកសមាជិកាដែលបានអញ្ជើញចូលរួមទាំងអស់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់បងប្អូននៅក្នុងមូលដ្ឋាន។ផលិតប័ណ្ណសម្គាល់សមាជិកគណបក្ស សៀវភៅគ្រួសារបក្ស និងសៀវភៅក្រុមបក្ស តាមបណ្ដាសាខាគណបក្សនៅមូលដ្ឋានឲ្យមានភាពច្បាស់លាស់ឡើងវិញ ចូលរួមក្នុងកិច្ចការពារសន្តិសុខនៅមូលដ្ឋាន ដូចជាចូលរួមជាប្រជាការពារ ជួយសម្រួលដល់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មាន
សុវត្តិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។