កំពង់ចាម:ជនត្បាញអាយ៤នាក់ជួលវីឡាគេនៅហើយអួតគេថាវីឡាទើបនិងទិញហើយម្នាក់ដើរតួជាមេ(ជាជំនួយការចៅហ្វាយខេត្ត)៣នាក់ដើរតួជាអង្គរក្សមិនត្រឹមតែប៉ុណ្ណោះបានកុហកប្រាប់គេថាជាជំនួយការលោកចៅហ្វាយខេត្តកំពង់ចាមដើរបោកគេពេញភូមិស្រុកបានលុយមិនស្ទើ។
ចុងក្រោយបានទៅបោកប្រាស់លោកសង្ឃថាខ្លួនជាជំនួយការលោកអភិបាលខេត្ត លន់លឹមថៃ ហើយអាចជួយអោយគ្មួយព្រះសង្ឃអង្គនោះចូលធ្វើរជាមន្ត្រី នគរបាលបានដោយត្រូវចំណាយប្រាក់សូក២ពាន់ដុល្លា។ចំណែកព្រះសង្ឃដែលជាប់មាត់ជាប់កជាមួយជនទាំងនោះដែលគង់នៅវត្តទ្រានស្ថិតក្នុងភូមិប៉ែនឃុំទ្រានស្រុកកំពង់សៀមក៏បានប្រគល់ប្រាក់អោយទៅជនទាំងនោះ១ពាន់ដុល្លាសិន។រំលងក្រោយមកជនឆបោកទាំងនោះក៏លេចមុខមកយកលុយបន្ថែមដោយប្រាប់សង្ឃអង្គនោះថាបើមិនបានលុយគ្រប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនសីុញ៉េអោចូលធ្វើរមន្ត្រី ន ប បានទេ។ដោយមានការសង្ឃយសង្ឃអង្គនោះក៏ពន្យាពេលអោយប្រាក់បន្ថែមទៅជនទាំងនោះហើយក៏បានរាយការណ៍ប្តឹងទៅសម្មតកិច្ចនគរបាល។
ទាំងនេះគឺជាកាអោយដឹងដោយលោកបា៉ក់ ជាតិ ជាអធិការនគរបាលស្រុកកំពង់សៀមលោកបន្តថាក្រោយមកកាលពីយប់ថ្ងៃទី២៧ខែកញ្ញាកំលាំងសម្មតកិច្ចនគរបាលបានចុះទៅឡោមពទ្ធ័ផ្ទះវីឡាដែលក្រុមជនសង្សយជួលស្ថិតក្នុងភូមិអំពិលលើរឃុំអំពិលស្រុកកំពង់សៀមនិងចាប់ក្របួចបានជនសង្សយឆបោកទាំងនោះបានចំនួន៣នាក់ចំណែកមេខ្លោងដែលដើរតួជាជំនួយការចៅហ្វាយខេត្តបានផ្លោះរបងរត់គេចខ្លួនបាត់។
លោកអធិការបានអោយដឹងបន្តថាចំពោះជនសង្សយឆបោក៣នាក់ដែលចាប់ខ្លួនបានទី១ឈ្មោះចឹក សុខភាភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិព្រែកតាណុងឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំទី២ណាន់ សុខពៅភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិស្ពឺលិចឃុំស្ពឺស្រុកចំការលើរខេត្តកំពង់ចាមទី៣ផុន ចាន់ថនភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអង្គួញដីឃុំក្រឡាស្រុកកំពង់សៀម។ក្នុងនោះសម្មតកិច្ចដកហូតបានគ្រឿងអលង្កាជាច្រើនរួមនិងសៀវភៅគ្រួសារ១លិខិតឆ្លងដែន១ផងដែរ។
ចំពោះករណីនេះដែរលោកអធិការបានអយដឹងចុងក្រោយថាជនសង្សយទាំង៣ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ចំណែកជនសង្សយជាមេក្លោងមានឈ្មោះ អុល ដារ៉ា ដែលបានផ្លោះរបងរត់គេចខ្លួនកំពុងត្រូវបានតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។