សិស្សានុសិស្សចំនួន៨៥០នាក់ ទទួលអំណោយពីអង្គការទស្សនៈពិភពលោកកម្ពុជា និងប្រទេសម៉ាឡេស៊ី

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងបុគ្គលិកអង្គការទស្សនពិភពលោក បានអញ្ជើញជាអធិបតីភាពក្នុង ពិធីចែកភួយចំនួន៨៥០ភួយ ដល់កុមារទំនុកបំរុងចំនួន៨៥០នាក់ នៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដែលជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជា និងប្រជាជនម៉ាឡេស៊ី។

ជាមួយនេះផងដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់រូប និងអាណាព្យបាលត្រូវត្រូវខិតខំសិក្សា និងឧបត្ថម្ភគាំទ្រការសិក្សារបស់បុត្រធីតារបស់ខ្លួន យ៉ាងហោចណាស់ក៌បានចប់ថ្នាក់ទី១២។ ខិតខំស្រាវជ្រាវ តាមបច្ចេកវិទ្យា និងវិធីសំបូរបែប ត្រូវមានផែនការសិក្សាច្បាស់លាស់ ដើម្បីខ្លួនឯងទទួលបាននូវចំណេះដឹងទូលំទូលាយជាធនធានមនុស្សប្រកបដោយគុណភាពដើម្បីឆ្លើយតបនឹងបរិបទ៤.០។

លើសពីនេះ លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់អង្គការទស្សនពិភពលោកកម្ពុជា ដែលតែងតែនិកំពុងសហការជាមួយរដ្ឋបាលស្រុកស្ទោងស្ទើររតែគ្រប់វិស័យ គ្រប់កាលៈទេសៈ ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម លើកកម្ភស់ជីវភាព និងប្រយុទ្ធប្រឆាំងភាពក្រក្រក្នុងមូលដ្ឋានផងដែរ។

លោកសាយ គឹមឡម ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ បង្ការមេរោគកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពដែលនៅជិតប្រជាពលរដ្ឋជាងគេសំដៅយកឈ្នះកូវីដ-១៩ឲ្យខានតែបាន ។

ជាចុងក្រោយលោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរួបរួមសាមគ្គីគ្នា ជាពិសេសត្រូវរក្សាសុខសន្តិភាពដែលមានសម្តេចតេជោហ៊ុន សែន ជាស្ថាបនិកឲ្យបានគង់វង្សជាអមតៈ។