ព្រះសង្ឃថៃ ដែលចូលផឹកក្នុងខារាអូខេ មិនអោយលុយគេ ត្រូវឃាត់ខ្លួន

0

ប្រទេសថៃ កាលពីយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅជាយទីក្រុងបាងកក រហូតធ្វើអោយប្រជាពលរដ្ឋមកចោមរោមមើល ខណ:ឃើញតម្រួតចូលទៅនាំខ្លួនព្រះសង្ឃមួយអង្គ ចេញពីសណ្ឋាគារទាំងកណ្តាលអាធ្រាត្រ។

បើតាមការរៀបរាប់ពីម្ចាស់ភោជនីយដ្ឋាន និងខារាអូខេ មួយកន្លែង បាននិយាយថា នៅព្រលប់កើតហេតុ មានបុរសម្នាក់(គ្មានសក់) បានចូលទៅផឹកសុី ក្នុងបន្ទប់ខារាអូខេ របស់លោក ដោយបានកុម្មង់ម្ហូប និងផឹកស្រាបៀរ ឆាង អស់រហូតដល់២កែស ។
បុរសម្ចាស់ហាងបានបន្តថា ជាទូទៅ នៅម៉ោង១០ និង ៣០ នាទីយប់ ហាងរបស់លោកត្រូវបិទ ដូច្នេះបុគ្គលិករបស់លោកតែងតែសុំភ្ញៀវគិតលុយ។ ដោយឡែកបុរសម្នាក់នេះ ក៏ដូចគេដែរ ប៉ុន្តែគេបែរជានិយាយថា ចាំទៅដកលុយចេញពីទូរ ATM សិន ចាំយកមកចាយអោយ រួចហើយគេក៏ចាកចេញទៅ ដោយសារមិនទុកចិត្តលោកក៏អោយបុគ្គលិក១នាក់ ទៅតាមដើម្បីយកលុយ។
ទីបំផុតបុរសម្នាក់នោះបានដើរចូលទៅក្នុងបន្ទប់សណ្ឋាគារ លេងចេញមកខាងក្រៅ ទើបលោកសម្រេចចិត្តប្តឹងទៅសមត្ថកិច្ចតែម្តង ដើម្បីអោយជួយអន្តរាគមន៍។ផ្ទុយទៅវិញ ពេលបើកទ្វារបន្ទប់សណ្ឋាគារ បែរជាឃើញព្រះសង្ឃសឹងធ្វើព្រងើយ ហាក់អត់ដឹងអីទាល់តែសោះ។
នៅពេលនោះដែរ សមត្ថកិច្ចបាននាំខ្លួនសង្ឃអង្គនេះ ទៅកាន់ស្ថានីយ៍តម្រួតដើម្បីសាកសួរ ទីបំផុតសង្ឃកំហូចនេះព្រមឆ្លើយ នៅពេលដែលម្ចាស់ហាងលើកឡើងចំៗថា អស់ស្រាបៀរ ២កែស និងម្ហូប សរុបចំនួន ៣.០២៥ បាត។នៅពេលនោះដែរ ព្រះតេជគុណ មេគណ បានចុះទៅផ្សឹកទាំងយប់ ដើម្បីប្រគល់អោយសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់៕ អត្ថបទ : ព្រាប.ស