ចាប់ខ្លួន​ឪពុក​តិរច្ឆាន​រំលោភ​កូនបង្កើត​ខ្លួនឯង​ពេល​ទៀបភ្លឺ​យកទៅ​ដាក់​គុក​

0

​ត្បូងឃ្មុំ ៖ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ម្តាយបង្កើត​ក្មេងស្រី​រងគ្រោះ​កម្លាំង​នគរបាល ស្រុក​ពញាក្រែក បាន​ឃាត់ខ្លួន ឪពុក​បង្កើត ចិត្ត​តិរច្ឆាន​ម្នាក់​ដែល រំលោភ​កូនស្រី ខ្លួនឯង​២​ដង​បានសម្រេច​(​មិន​សី​ុ​ជំរៅ​) កាលពី​វេលា​ម៉ោង​៥​ទាបភ្លឺ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​លើផ្ទះ ភូមិ​ច្រក​រំដេង ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​លោក​វរសេនីយត្រី ឱម មុន្នី​វណ្ណ ជា​អធិការ​នគរបាល​ស្រុក​ពញាក្រែក​បានឲ្យដឹងថា ឪពុក​ជាប់​សង្ស័យ​ខាងលើ មានឈ្មោះ ប៊​ន ធឿន អាយុ ៣៤ ឆ្នាំ​បាន​ចាប់រំលោភ​សេពសន្ថវ​:​លើ​កូនបង្កើត​ខ្លួនឯង​នៅលើ​ផ្ទះរ​ហូត​បាន​សំរេច​។​ចំណែក​កូន ស្រី​រងគ្រោះ មានឈ្មោះ ធ ធ អាយុ ១០ ឆ្នាំ ។​
​លោក​បន្ត​ថា​សកម្មភាព​ព្រៃ​ផ្សែ​នេះ​ត្រូវបាន​ប្រពន្ធ​និង​ជា​ម្តាយបង្កើត​ក្មេងស្រី​រងគ្រោះ​ដែល​មានឈ្មោះ នេ​ត សី​ុ​ណេង មក​ទាន់ ហើយក៏​បាន​ប្តឹង​មក​សម្មត្ថកិច្ច​នគរបាល​បុស្ត​រដ្ឋបា​ល​ត្រពាំងផ្លុង​និងឃាត់​មក​អធិការ​ដើម្បី​សាកសួ​រកសាង​សំណុំរឿង​។​

​លោក​អធិការ​បាន​អោយដឹង​បន្តថា​តាម​ការសារភាព​របស់​ជនសង្ស័យ រូបនេះ​បានឲ្យដឹងថា ការចាប់រំលោភ​នេះ ជា​លើកទីមួយ​ទេ គឺ​បាន​ពី​ដង​កាល​ពី​ទៀបភ្លឺ​នោះ ។​
​ទាក់ទង​និង​ករណី​នេះ​ដែរ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ពញាក្រែក កំពុង​សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន​នគរបាល ស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់ ៕​
1 (1)