កំពង់ឆ្នាំង កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្កាំងការិយាល័យជំនាញខេត្តបង្ក្រាបករណី ជួញដូរនឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវស្ថិតក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរ.ក្រុងកំពង់ឆ្នាំង ។i
នេះបើយោងតាមរបាយការណ៍នគរ
បាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី03 ខែ02 ឆ្នាំ2023,វេលាម៉ោង17:30នាទី នឹងបន្តនិតិវិធីដល់ថ្ងៃទី4ខែ 02 ឆ្នាំ2023,វេលាម៉ោង
9:30នាទី នៅចំណុចភូមិធម្មយុត្តិ,
សង្កាត់ប្អេរ,ក្រុងកំពង់ឆ្នាំង,និងបន្ត
បង្ក្រាបដល់ស្រុករលាប្អៀរ ជាលទ្ឌផល កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន 04 នាក់,និង ដកហូតវត្ថុតាង រួមមាន(ថ្នាំញៀន ប្រភេទម៉ាទឹកកក 09កញ្ចប់(ធំ02,កញ្ចប់),និង
ម៉ូតូ 01គ្រឿង,ទូរស័ព្ទដៃ 05គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង4 នាក់ខាងលើ
រួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី៕ ០៦.២.២៣ សុខ គឹមសៀន
–




































