លោកវរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះ ចុះបោះរបាំងកន្លែងព្រែកអភិរក្សត្រីមេពូជ(ព្រែកខ្សាច់)ដើម្បីទប់ស្កាត់ការធ្វើចរាចរចេញចូលរបស់ប្រជាពលរដ្ឋ

0

(កំពង់ធំ)÷ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជារងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារ ព្រមទាំងសហការរី  រួមសហការជាមួយគណៈកម្មការសហគមន៍នេសាទផាត់សណ្តាយ ចុះបោះរបាំងកន្លែង ព្រែកអភិរក្សត្រីមេពូជ(ព្រែកខ្សាច់)ដើម្បីទប់ស្កាត់ការធ្វើចរាចរចេញចូលរបស់ប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ បានបន្តទៀតថាយើងដឹងហើយថា ខេត្តកំពង់ធំមាន២ឃុំដែលពាក់ព័ន្ធ ដល់ការការពារធនធានជលផលនៅបឹងទន្លេសាប គឺឃុំពាមបាង ស្រុកស្ទោង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ជារួមមានកន្លែងអភិរក្សជលផលចំនួន៤កន្លែង សហគមន៍នេសាទ៤កន្លែង សហគមន៍ការពារធនធានធម្មជាតិមាន២កន្លែង ដោយឡែកក្នុងឃុំផាត់សណ្តាយមានកន្លែងអភិរក្សជលផល គឺកន្លែងអភិរក្សលេខ២ស្ទួន និងកន្លែងអភិរក្សអតីតឡូត៌លេខ២ និងមានសហគមន៍នេសាទ១កន្លែង។ សហគមន៍នេសាទឃុំផាត់សណ្តាយ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងមានសហគមន៍ការពារធនធានធម្មជាតិ ១កន្លែងគឺសហគមន៍ការពារធនធានធម្មជាតិទួលនាងសាវ និងតំបន់ស្នូលស្ទឹងសែនដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់សឹង និងជាអនុប្រធានក្រុមការងារប្រចាំការទីបញ្ជាការស្រាលផាត់សណ្តាយ បានបញ្ជាក់ថា កន្លែងអភិរក្សជលផលអតីតឡូត៌លេខ២ មាន៥ព្រែកគឺ ព្រែកតាមាម(ព្រែកខ្សាច់). ព្រែកធ្លល. ព្រែកតាប៉ា. ព្រែកបា និងព្រែកណាំ បច្ចុប្បន្នកំពុងអភិរក្សត្រីមេពូជ ដែលត្រូតែការពារឱ្យបាន ដើម្បីបន្តពូជនៅរដូវពងកូន ។