បាត់ដំបង=ជនសង្ស័យម្នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងចាប់បានខណះដែលជនសង្ស័យរូបនេះកំពុងតែជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនយា់ងសកម្ម។
បើតាមសម្តីរបស់មន្ត្រីកងរាជអាវុធហត្ថ នៃបញ្ជារការដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានឲ្យដឹងថាជនសង្ស័យខាងលើដែលចាប់ខ្លួននេះមានឈ្មោះរុំ ប៊ុនរិទ្ធ ភេទប្រុស អាយុ
២៣ឆ្នាំ បានមកស្នាក់នៅក្នុងវត្តពោធិ ភូមិរតនះ សង្កាត់រតនះ ហើយលក់ថ្នាំញៀនយ៉ាងអាណាធិបតេយ្យ បន្ទាន់មក កំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះសើបអង្គេតដើម្បីតាមចាប់ខ្លួនជនសង្ស័យខាងលើ តែត្រូវជនសង្ស័យរូបនេះដឹងខ្លួនក៍បានរត់គេចបាត់។
រហូតដល់ថ្ងៃទី២៩ កញ្ញា ២០១៤នេះ វេលាម៉ោងប្រម៉ាណ១៧ និង៣០នាទី កំលាំជំនាញសើបដឹងថាជន សង្ស័យខាងលើបានទៅជួលផ្ទះក្នុងក្រុម០៩ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង និងខេត្តបាត់ដំបង ហើយបន្តលក់ថ្នាំញៀន និងបានផ្តល់កន្លែងឲ្យអ្នកទិញអង្គុយជក់ទៀតផង។
បន្ទាប់ពីទទួលបានពត៏មានភ្លាមកំលាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះទៅដល់ចំណុចខាងលើប្រទះឃើញជនសង្ស័យឈ្មោះរុំ ប៊ុនរិទ្ធ កំពុងប្រើប្រាស់និងចែកចាយសារធាតុញៀនយ៉ាងសកម្ម ហើយធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងមួយចំនួនដូចជា=១,ថ្នាំញៀនប្រភេទម្សៅពណ៍សរឹងថ្លា(ម៉ាទឹកកក)ចំនួន២៤កញ្ចប់រូចនិង០២កញ្ចប់ធំ ក្រោយធ្វើតេះនៅសល់ទម្ងន់១១.៦ ក្រាម២, កាំបិទចំនួន០២ដើម(វែង១ ខ្លី១ ដើម)៣,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងប្រដាប់ប្រដាជក់មួយចំនួន៤,លុយខ្មែរចំនួន៧៥,៥០០រៀល,5,កន្ត្រៃ០៣ ៦,កាំភ្លើងជរ័ចំនួនពីរដើមនិងគ្រាប់ពិតចំនួន០៤គ្រាប់។
បច្ចប្បន្នជនសង្ស័យកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕